ម្ដាយរបស់ ស្រីនា ដែលជាម្ចាស់សម្អាងការប្រណិតនារី បានបញ្ចេញរូបថតគូស្នេហ៍ជាមួយស្វាមីនៅលើទឹកដីប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថែមទាំងពោលពាក្យផ្អែមល្ហែមធ្វើឱ្យអ្នកអានលួចច្រណែនពីស្នេហាវ័យចំណាស់មួយគូនេះជាខ្លាំង។

ដូចពាក្យចាស់ពោលមិនខុសទេ ពីក្មេងស្រលាញ់គ្នាម្ដង ដល់ចាស់កោងខ្នងស្រលាញ់គ្នាម្ដងទៀត ជាក់ស្ដែងដូចជាគូស្វាមីភរិយា លោកស្រី ម៉េង នី និងលោក ជា ស៊ីម៉េង ត្រូវបានមហាជនស្គាល់ថាជាប៉ាម៉ាក់បង្កើតអ្នកផលិតមាតិកាល្បីឈ្មោះ ជា ស្រីនា អ្នកទាំងពីរមិនត្រឹមជាម៉ាក់ប៉ាគំរូថែមទាំងជាជាទីពំនាក់ដ៏សុខសាន្តរបស់កូនៗផងដែរ។ ជារឿយៗគូស្នេហ៍មួយគូនេះ តែងថត និងបង្ហោះរូបភាពស្និទ្ធស្នាលបង្ហាញពីក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរវាងគ្នានិងគ្នា រហូតមហាជនមានការកោតសរសើរ និងលួចច្រណែនថែមទៀតផង។






ដោយឡែក នាពេលថ្មីៗនេះម្ចាស់សម្អាងការប្រណិតនារីខាងលើបានបង្ហោះរូបគូយ៉ាងស្រស់ស្អាតជាមួយកាយវិការក្រមិចក្រមើមរបស់អ្នកជាភរិយាទៅកាន់ស្វាមីបន្ថែម ឱជារសកាន់តែផ្អែមទៅលើរូបថតទាំងនោះ។ មិនត្រឹមតែបង្ហាញរូបថតដ៏ស្រស់ស្អាតច្រើនសន្លឹក ម៉ាក់ក្មេក ហេង វិសាល ក៏បានបន្ថែម caption បែបកូនក្មេងថា «អូនអត់ខ្វល់ ថាអូនអាយុម៉ាន ចំណាស់ណាទេសំខាន់សម្រាប់បង អូនគ្រាន់តែដឹងថាអូនជាក្មេងតូចរបស់បងដល់ 100ជាតិក្រោយ» ពិតជាផ្អែមល្ហែមគួរឱ្យច្រណែនខ្លាំងណាស់៕























Account
Security
Favourite Content