តារាចម្រៀងស្រីខេប៉ុប Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK បានក្លាយជាប្រធានបទថ្មីលើបណ្ដាញសង្គម ក្រោយគេសង្ស័យថារូបនាងអាចនឹងបង្ហាញខ្លួនក្នុងភាពយន្ដ Deadpool & Wolverine។
ថ្មីៗ នេះ មានរូបភាពជាច្រើនបង្ហោះពីឈ្មោះតារាដែលសម្ដែងក្នុងរឿងហូលីវូដល្បី Deadpool & Wolverine។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺឈ្មោះរបស់ Jennie ក៏ត្រូវបានគេប្រទះឃើញក្នុងនោះផងដែរ ដោយតួអង្គនាងសម្ដែងគឺជា Korea Deadpool។ ទោះជាយ៉ាងណាក្ដី មិនទាន់មានសេចក្ដីបញ្ជាក់ផ្លូវការណាមួយ បានឲ្យដឹងថា តារាស្រីរូបនេះពិតជាចូលសម្ដែងក្នុងរឿង Deadpool & Wolverine មែនឬ អត់។

ស្របពេលជាមួយគ្នាដែរ ក៏មានមតិខ្លះលើកឡើងថាវាមិនមែនជាការពិតទេ ដោយសារតែ Jennie នឹងប្រើឈ្មោះ Jennie Ruby Jane ប្រសិនបើនាងសម្ដែងរឿង តែក្នុងរូបភាពនោះគឺឈ្មោះរបស់នាងបានដាក់ថា Jennie BLACKPINK ទៅវិញ។
ទន្ទឹមនេះ ក៏មានរូបភាពបែកធ្លាយជាច្រើនដែលបង្ហាញឲ្យឃើញឈុតឆាកមួយក្នុងរឿង Deadpool & Wolverine គឺមានតួអង្គ Deadpool ជាច្រើនបានបង្ហាញមុខជាមួយស្រោមម៉ាសបិទមុខ ប្រហែលជា Jennie អាចជាតួអង្គម្នាក់ក្នុងចំណោមនោះ។ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ ថាតើរូបនាងពិតជាលេចមុខក្នុងរឿងនេះពិតមែន ឬយ៉ាងណា។


ភាពយន្ដ Deadpool & Wolverine នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ខាងមុខ ដោយរឿងនេះបានចាក់បញ្ចាំង Premiere រួចទៅហើយកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ នៅឯ David H.Koch Theater ទីក្រុង New York៕






















































Account
Security
Favourite Content