ម្ចាស់មកុដ Cambodia’s Queen of The Catwalk 2024 ទៀន គីមចេង ប្រាប់ពីវិស័យ ៣ ចង់ចូលរួមជួយ

ក្រោយ​ទទួល​បាន​មកុដ Cambodia’s Queen of The Catwalk រដូវកាលទី១​​​រួច​មក ទៀន គីមចេង មិន​បាន​ឈប់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ឡើយ។ នាង​តែងតែ​ខិតខំ​រៀន​អ្វី​ថ្មី និង​លើក​ទឹកចិត្ត​មនុស្ស​គ្រប់​គ្នា​ឲ្យ​ខិតខំ​តស៊ូ ដើម្បី​សម្រេច​បាន​ក្ដី​ស្រមៃ។

គីមចេង ចេញ​ពី​ត្រកូល​អ្នក​ក្រ តែ​នាង​មិន​ធ្លាប់​បោះបង់​ការ​សិក្សា​ឡើយ។ តារា​ស្រី​ដែល​ធ្លាប់​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes Film Festival 2024 ថា​បើ​សិន​ចង់​ឈប់​ឲ្យ​ខ្លួនឯង​ក្រ ចង់​ឲ្យ​គ្រួសារ​ប្រសើរ​ឡើង មានតែ​គំនិត​បញ្ញា​ដែល​បាន​មកពី​ការ​រៀន​សូត្រ​នេះ​ឯង។ ទៀន គីមចេង បន្ត​ថា បើ​គេ​ឲ្យ​ប្រាក់ នោះ​នឹង​ចាយ​អស់​ជាក់ជា​មិន​ខាន ដូចនេះ​ហើយ​បាន​ជា​នាង​ខិតខំ​សិក្សា​រៀន​សូត្រ​រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​ឈប់ ជួយ​ជីវភាព​គ្រាន់​បើ​ជាង​មុន។

តារា​បង្ហាញ​ម៉ូដ និង​ជា​គ្រូ​បង្ហាត់​ដើរ​ម៉ូដ​វ័យ​ក្មេង​រូប​នេះ អះអាង​ថា ពេល​មាន​គំនិត អាច​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ ដោយ​ប្រើ​ការ​គិត បញ្ញា ស្មារតី​ប្រកប​ដោយ​ជោគជ័យ។ បើ​និយាយ​ពី​គោលការណ៍​ក្នុង​ការ​កាន់​តំណែង Cambodia’s Queen of The Catwalk រដូវកាលទី១ ពេញ​មួយ​ឆ្នាំ នាង​នឹង​ចូលរួម​ក្នុង​វិស័យ ៣៖

១. វិស័យ​អប់រំ

ទៀន គីមចេង អះអាង​ថា​នឹង​ជ្រៀត​ខ្លួន​ទៅ​ក្នុង​វិស័យ​មួយ​នេះ ដោយ​សហការ​ជួយ support គ្រប់យ៉ាង ទាំង​គំនិត និង​កម្លាំង។ នាង​បាន​សំណូមពរ​ប្អូន​ៗ​ជំនាន់​ឲ្យ​ឈប់​វង្វេង​ខុស​ផ្លូវ ងាក​មក​ខំ​សិក្សា​ឡើង​វិញ ដើម្បី​ឲ្យ​ដឹង​ពី​ចំណុច​ខ្លាំង​នៃ​ខ្លួនឯង​សិន។

២. វិស័យ​កសិកម្ម

នេះ​ជា​វិស័យ​ដែល ទៀន គីមចេង ស្រលាញ់​ខ្លាំង​បំផុត ព្រោះ​កាល​ពី​ក្មេង​គ្រួសារ​របស់​នាង​គឺ​ធ្វើ​កសិកម្ម ដាំ​ដើម​ឈើ ដាំ​បន្លែ ចិញ្ចឹម​សត្វ។ ដោយសារ​បែប​នេះ​ហើយ នាង​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​អំណោយផល​ខាង​វិស័យ​កសិកម្ម​នេះ​ណាស់។ មួយ​វិញ​ទៀត​នាង​ក៏​ធ្លាប់​មាន​បទ​ពិសោធ​ពេល​ចុះ​សិក្ខាសាលា​ទៅ​ជួប​អ្នក​ប្រកប​របរ​កសិកម្ម​ផ្សេង​ៗ​គ្នា ដែល​គិត​ថា​នាង​អាច​ជួយ​វិស៧យ​មួយ​នេះ​កាន់តែ​ទៅ​មុខ​មួយ​កម្រិត​ទៀត។

៣. វិស័យ​កសិឧស្សាហកម្ម ឬ​ក៏​ឧស្សាហកម្មគ្រឿងចក្រ

នេះ​ជា​វិស័យ​ចុងក្រោយ​ដែល គីមចេង ស្រលាញ់ ព្រោះ​នាង​ធ្លាប់​មាន​បទ​ពិសោធ​​ធ្វើ​គ្រឿង​ម៉ាស៊ីន​ជាមួយ​ជនជាតិ​សិង្ហបុរី ដែល​ម៉ាស៊ីន​នោះ​មាន sensor ៣ ជួយ​ញែក​គ្រាប់​ម្រេច។ ព្រោះ​គ្រាប់​ម្រេច​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន ៤ ពណ៌ ខ្មៅ ក្រហម បៃតង (ម្រេចខ្ចី) និង​ស ហើយ​ចាស់​ៗ​ដែល​អង្គុយ​រើស​គ្រាប់​ម្រេច​មាន​បញ្ហា​​ឈឺចុកចាប់ ព្រោះ​អង្គុយ​យូរ ហើយ​ក្មេង​ៗ​ពេល​ធ្វើ​មិន​បាន​ចូលរៀន។ តែម៉ាស៊ីន​នោះ​ពិតជា​អាច​ជួយ​បាន គ្រាន់តែ​ចាក់​ចូល​ទៅ វា​នឹង​ញែក​គ្រាប់​ម្រេច​ដោយ​ខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! អ្នកនិពន្ធ Han Kang ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំនេះ

Han Kang ក្លាយជាអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូងទី១ ដែលទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ តាមរយៈស្នាដៃរៀបរាប់ពីស្នាមរបួសក្នុងភ្លើងសង្គ្រាម និងភាពផុយស្រួយនៃជីវិត​មនុស្ស។

ក្លឹបអ្នកកាសែតនៅកម្ពុជា និងសមាគមអ្នកកាសែតថៃស្នើស្ថាប័ន MGI និង MGC បញ្ចប់វិវាទឱ្យបានលឿនបំផុត

ចៀសវាង​កុំ​ឱ្យ​ស្ថានការណ៍​កាន់​តែរីកដុះដាល​​ធំៗ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) និង​សមាគម​អ្នក​កាសែត​ថៃ​ (ស.អ.ថ) បាន​ស្នើ​ដល់​ស្ថាប័ន​ Miss Grand International (MGI) និង Miss Grand Cambodia (MGC) បញ្ឈប់​នូវ​វិវាទ​របស់

ប្អូនប្រុសរបស់ Park Ji Ah ទម្លាយរឿងមិននឹកស្មានដល់ដែលតារាសម្ដែង Yeom Hye Ran បានធ្វើមុនពេលបងស្រីខ្លួនផុតដង្ហើម

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដំណឹងគួរឱ្យសោកស្ដាយដែលតារាស្រី Park Ji Ah ទទួលមរណភាពក្នុងវ័យ ៥២ ឆ្នាំដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

Olivia Rodrigo បរិច្ចាគកម្រៃពីកម្មវិធីប្រគំតន្ត្រីរបស់ខ្លួនដើម្បីជួយដល់បញ្ហាសុខភាពស្ត្រី

តារាចម្រៀង និងអ្នកនិពន្ធសញ្ជាតិអាមេរិកកាំង​ Olivia Rodrigo បានបរិច្ចាគប្រាក់ចំណេញពីការលក់សំបុត្រចូលរួមកម្មវិធីប្រគំតន្ត្រី GUTS World Tour ក្នុងប្រទេសហ្វីលីពីន

ធ្លាប់ត្រូវគេចម្អកថារស់ដោយសារប្រពន្ធ តារាជើងចាស់ហុងកុង Bobby Au-Yeung ឆ្លើយតបខ្លីៗបែបនេះ

ចាប់តាំងពីតារាសម្ដែងប្រុសហុងកុង Bobby Au-Yeung បានរៀបអាពាហ៍ជាមួយភរិយារបស់លោក Fu Kit Han ក្នុងឆ្នាំ ១៩៩៦ រាប់មកដល់ពេលនេះមានរយៈពេល ២៨ ឆ្នាំ

មហា​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «ដង្ហែក្បួនព្រះមហាក្សត្រខ្មែរ សម័យអង្គរ» នៅអង្គរតូច

នា​ចុង​ខែ​តុលា​នេះ ​ខេត្ត​សៀមរាប​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​ «ការ​ដង្ហែ​ក្បួន​ព្រះ​មហាក្សត្រ​ខ្មែរ​ នា​សម័យ​អាណាចក្រ​អង្គរ​» នៅ​ក្នុង​បរិវេណអង្គរ​តូច ព្រម​ជាមួយ​កម្មវិធី​ខ្មែរ​ជា​ច្រើន​ទៀត​ផង​ដែរ​។​​​​

ត្បិតកំពុងរវល់ក្នុងជួរទាហាន តែ V និង Suga ទទួលបានភាពជោគជ័យថ្មីក្នុងថ្ងៃតែមួយ

សមាជិកពីររូបរបស់ BTS ទទួលបានការគាំទ្រខ្លាំងចំពោះអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន ដោយ V បានទទួលវិញ្ញាបនបត្រលំដាប់ Platinum ពីប្រទេសជប៉ុន ឯ Suga ទទួលបានភាពជោគជ័យម្ដងទៀតនៅលើ Spotify។​

ដឹងតែកក្រើក! បវរកញ្ញាជាង៧០ប្រទេសមកកម្ពុជាចូលរួម Miss Planet International

នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះប្រទេស​កម្ពុជា​​ ​ដែលជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍ និង​ប្រារព្ធ​​កម្មវិធីបវរកញ្ញាភពផែនដី ឬ ​Miss Planet International 2024 ជា​ថ្មី​ម្ដង​ទៀត​ ដែល​មាន​បវរកញ្ញា​ភព​ផែន​ដី​មក​ពី​ជុំវិញ​ពិភពលោក​​ជាង​

ទីផ្សារឡើងស្រឺតៗ! អ៊ិន លក្ខិណា ក្រោយជាប់ Top 10 Miss Cosmo បន្តដើរម៉ូដឲ្យកម្មវិធីVietnam Next-Gen Fashion

បើ​ទោះ​ជា Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បាន​បញ្ចប់​ភារកិច្ច​នៅ Miss Cosmo និង​បាន​ឈាន​ចូល​ដល់ Top 10 ហើយ​ក៏​ពិត​មែន តែ​ទីផ្សារ​ការងារ​នាង​មិន​ទាន់​បញ្ចប់​ឡើយ ដោយ​នៅ​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​

តារាសម្ដែងនិងពិធីករថៃល្បីៗជាប់ពាក់ព័ន្ធក្រុមហ៊ុនពីរ៉ាមីតឆបោកប្រជាជនរាប់លានដុល្លារ

តារាសម្ដែងនិងពិធីករថៃល្បីៗជួរមុខរួមមាន Kan Kantathaworn, Sam Yuranan និង Min Phichaya កំពុងមានរឿងជាប់ពាក់ព័ន្ធក្រុមហ៊ុនមួយដែលរងការចោទប្រកាន់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *