ឮល្ហិចល្ហៀង ប៊ី សុធារី ផ្លាស់ប្តូរខ្លួនឯង ៣៦០ ដឺក្រេ ដើម្បីដាក់ពាក្យប្រកួតបវរកញ្ញាឆ្នាំ ២០២៤

ប៊ី សុធារី ជាបវរកញ្ញាជើងខ្លាំងម្នាក់ក្នុងវិស័យ beauty pageant នៅកម្ពុជាច្រើនឆ្នាំមកហើយ ដោយនាងជាស្រ្តីខ្មែរដំបូងបំផុត ដែលបើកទ្វារប្រវត្តិសាស្ត្រកម្ពុជាចូលក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Universe កាលពីឆ្នាំ ២០១៧។

កាលពីឆ្នាំ ២០២៣ សុធារី បានវិលត្រឡប់មកវិស័យបវរកញ្ញាម្តងទៀត ដោយបានតំណាងកម្ពុជាចូលប្រកួតកម្មវិធី Miss Charm 2023 នៅវៀតណាម ដោយបានឈ្នះ Best in National Costume ពីការប្រកួតអន្តរជាតិដ៏ធំនេះ តែមិនបានជាប់ចំណាត់ថ្នាក់ចូលទៅក្នុងវគ្គ Top នោះឡើយ។

ជាបវរកញ្ញាម្នាក់ដែលមានបទពិសោធន៍ជោគជាំ ប៊ី សុធារី មិនទៅណាឆ្ងាយពីវិស័យ beauty pageant នោះឡើយ ហើយថ្មីៗនេះមានដំណឹងល្ហិចល្ហៀងថា នាងនឹងដាក់ពាក្យប្រកួតប្រជែងកម្មវិធីបវរកញ្ញាធំមួយក្នុងឆ្នាំ២០២៤នេះ ដើម្បីដណ្តើមយកមកុដរាជនីសម្រស់ ឆ្ពោះទៅការតំណាងជាតិកម្ពុជាលើកឆាកអន្តរជាតិម្តងទៀត។

ថ្មីៗនេះ​ កញ្ញា ប៊ី សុធារី បានបង្កើតទំព័រហ្វេសប៊ុកថ្មីមួយឈ្មោះថា ប៊ី សុធារី – Sotheary Bee បន្ទាប់ពីទំព័រហ្វេសប៊ុកចាស់របស់នាងត្រូវបានខូចដោយសារជនអនាមិកលួចយកទៅ។ លើទំព័រហ្វេសប៊ុកថ្មី នៅយប់ថ្ងៃទី៧ ខែមករា ម្សិលមិញនេះ សុធារី បានប្រកាសថា «Let’s make a big change» ហាក់បីដូចចង់ប្រាប់ទៅហ្វេនៗថា នាងនឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយ ស្របពេលហ្វេនៗរបស់នាងកំពុងរំអុកឱ្យនាងចូលប្រកួតម្តងទៀតឱ្យបានឆាប់ៗ។

ពាក់ព័ន្ធរឿងនេះដែរ អ្នកជិតស្និទ្ធជាមួយកញ្ញា ប៊ី សុធារី បានបង្ហើបឱ្យដឹងថា ជាការពិតដែលនាងមានគម្រោងដាក់ពាក្យប្រកួតកម្មវិធី beauty pageant ក្នុងឆ្នាំនេះ ប៉ុន្តែកម្មវិធីមួយណានោះ គឺកំពុងស្ថិតក្នុងការពិចារណានៅឡើយ។ មិនតែប៉ុណ្ណោះ នាងនឹងផ្លាស់ប្តូរខ្លួនឯង ៣៦០ដឺក្រេ សម្រាប់វិលត្រឡប់មកវិញលើកនេះ​ មិនឱ្យហ្វេនៗខកបំណងលើរូបនាងឡើយ ដោយនាងប្តេជ្ញាថា ដាច់ខាតត្រូវតែប្តូរឱ្យបាន ៣៦០ដឺក្រេទើបត្រឡប់មកវិញ ដូច្នេះហ្វេនៗកុំភ្លេចអ៊ុតមើលទាំងអស់គ្នាថាតើ ប៊ី សុធារី នឹងដាក់ពាក្យប្រកួតកម្មវិធីណាក្នុងឆ្នាំនេះ?

ខណៈដែលហ្វេនៗកំពុងអន្ទះសាចង់ដឹងពីកម្មវិធីដែល សុធារី នឹងដាក់ពាក្យប្រកួត ស្រាប់តែគេប្រទះឃើញ Comment មួយរបស់គណនីឈ្មោះ Theanea Amnath ដែលគេស្គាល់ថា ជាម្ចាស់របស់ Sangkran Creative Lab និងជាអ្នកជិតស្និទ្ធម្នាក់របស់ សុធារី បាន Comment ថា «Miss Grand , maybe» ដែលពាក្យនេះរឹតតែធ្វើឱ្យហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាកម្ពុជាញាប់ញ័រចង់ដឹង ព្រោះបើ សុធារី ចូលប្រកួត Miss Grand Cambodia 2024 មែននោះ​ សមភូមិ Miss Grand Cambodia 2024 នឹងរឹតតែឡើងកម្ដៅជាក់ជាមិនខាននោះឡើយ ព្រោះគេមើលឃើញថា ឆ្នាំនេះមានស្រីស្អាត ឆ្លាត ពោលពេញទៅដោយទេពកោសល្យ និងភាពជឿជាក់ជាច្រើនបានសម្រុកមកប្រកួត​ដណ្តើម​តំណែងរាជនីសម្រស់បន្តពី​ភឹម ស្រីនោ Miss Grand Cambodia 2023។

ដើម្បីដឹងកាន់តែច្បាស់ពីការសម្រេចចិត្តរបស់ កញ្ញា ប៊ី សុធារី យ៉ាងណានោះ លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកថ្មីមួយឈ្មោះថា ប៊ី សុធារី – Sotheary Bee ព្រោះ​នាង​នឹង​ប្រកាស​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន