ថ្មីៗនេះតារាចម្រៀងស្រីខេប៉ុបល្បី Suzy បានបង្ហាញខ្លួនលើទស្សនាវដ្ដីកូរ៉េ ELLE Magazine និងបានតុបតែងស្ទីលបែបបុរាណយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជនជាច្រើនចំហមាត់ និងសរសើរពីសម្រស់របស់នាង។ សម្រស់លេចធ្លោមានមន្ដស្នេហ៍របស់នាង បានក្លាយជាប្រធានបទត្រូវគេលើកមកនិយាយពាសពេញបណ្ដាញសង្គមថែមទៀត។



បើតាមការបញ្ជាក់របស់ Suzy ការថតបែបនេះជាផ្នែកមួយ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៤។ ទស្សនាវដ្ដី នឹងបញ្ចេញពេញលេញឆាប់ៗ សម្រាប់ខែមករា ឆ្នាំ ២០២៤ នេះ។ ក្រៅពីអបអរឆ្នាំថ្មី ការស្លៀកឈុតប្រពៃណីក៏ដើម្បីផ្សព្វផ្សាយសម្លៀកបំពាក់ និងវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងទៅជុំវិញពិភពលោកផងដែរ។



ជាមួយគ្នាដែរ ឈុតដែលតារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ស្លៀកជាឈុតរចនាឡើង ដើម្បីត្រៀមដាក់តាំងពិរពណ៌ក្នុងកម្មវិធីប្រពៃណីកូរ៉េ នាខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។ Jung Hyang-Mi នាយកការិយាល័យគោលនយោបាយវប្បធម៌ បានលើកឡើងថា លោកសង្ឃឹម សម្លៀកបំពាក់កូរ៉េនឹងត្រូវគេស្គាល់កាន់តែច្រើន។ សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ អាចជាផ្នែកមួយកាន់តែធ្វើឲ្យមនុស្សជាច្រើនស្គាល់ពីប្រពៃណីកូរ៉េ។




គួរបញ្ជាក់ Suzy ក៏បានបង្ហើបពីគម្រោងរបស់នាងក្នុងឆ្នាំ ២០២៤ សម្រាប់ឆ្នាំថ្មី នាងចង់ផ្ដោតលើការថែរក្សាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទាក់ទងនឹងការសម្ដែង រូបនាងនឹងសម្រាកមួយរយៈសិន និងត្រឡប់មកវិញឆាប់ៗ។ នាងកំពុងរៀបចំពីគម្រោងផ្សេងៗ ទៀត ដែលនាងនឹងបង្ហាញដល់អ្នកគាំទ្រនៅពេលខាងមុខ៕
























Account
Security
Favourite Content