ប្រេននាឡិការបស់ស្វីស ​ឧបត្ថម្ភកម្មវិធី fashion show ដ៏ធំរបស់ អូលីវ៉ា គង់ ខែក្រោយនេះ

នា​ព្រឹកមិញ​នេះ​ក្រុមហ៊ុន watch empires បាន​រៀបចំ​កម្មវិធី​សន្និសីទកាសែត ប្រកាស​ពី​ចាប់​ដៃ​គ្នា​​ក្នុង​ការ​ឧបត្ថម្ភ​ដល់​កំពូល​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ អូលីវ៉ា គង់ រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​នា​ខែ​មេសា ឆ្នាំ ២០២៤ ខាងមុខ​នេះ។

កម្មវិធី Kalkin Vishnu look Floral Essence ដែល អូលីវ៉ា គង់ នឹង​រៀបចំ​ការ​បង្ហាញ​ម៉ូដ​បែប Royal និង​ជា​ការ​រៀបចំ​ថ្មី​សម្រាប់​លោក។ ក្នុង​កម្មវិធី​របស់​កំពូល​អ្នកច្នៃម៉ូដ និង​បង្រៀន​ដើរ​ម៉ូដ អូលីវ៉ា គង់ ត្រូវ​បាន​ប្រេន​នាឡិកា​ស្វីស watch people ជា​អ្នក​ឧបត្ថម្ភ Fashion show ដែល​នឹង​រៀប​ចំ​នា​ខែ​មេសា​ខាង​មុខ​នេះ។

ក្នុង​កម្មវិធី​សន្និសីទកាសែត​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Oakwood Premier Phnom Penh នា​ព្រឹក​ថ្ងៃ ២៥ ខែ​មីនា នេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​លោកស្រី សូ ធីតា ប្រធាន​នាយកដ្ឋាន ផ្នែក​ទំនាក់ទំនង​ទីផ្សារ​នៃ​ធនាគារ​អេភីឌី, លោក សួង ស៊ីម អគ្គនាយក ក្រុមហ៊ុន Watch Empireនិង​លោកស្រី ផន សុខណា ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​សណ្ឋាគារ Oakwood Premier Phnom Penh ព្រម​ទាំង​ក្រុម​ការងារ​បង្ហាញ​ម៉ូដ និង​អ្នក​សារព័ត៌មានជាច្រើន។

អូលីវ៉ា បាន​បង្ហើប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ​ថា ព្រះនាង នរោត្តម ជេនណា គឺជា​តួ​បង្ហាញ​ម៉ូដ​ធំ ដែល​បិទ​កម្មវិធី​ព្រម​ជាមួយ​ឈុត​ផ្កា​ផ្កុល​មាស ដែល​ទ្រង់​ធ្លាប់​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ម្ដង​មក​ហើយ។ ក្រៅពី​នោះ​នៅ​មាន​តារា​បង្ហាញ​ម៉ូដ​សំខាន់​ៗ​ជាច្រើន​រូប​ទៀត​ដូចជា នីគីនីគី, កុយ អេណា, ពេជ្រវត្តី សារ៉ាវឌ្ឍី សរុប​អ្នក​បង្ហាញ​ម៉ូដ​ទាំង​ប្រុស​ស្រី ៣៥ រូប។

មិន​ត្រឹម​តែ​សន្និសីទកាសែត ហើយ​ក៏​មាន​កម្មវិធី​ចុះ​ចុះហត្ថលេខា​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី Kalkin Vishnu look Floral essence។ គ្រូ​បង្ហាត់ Catwalk រូបនេះ​បាន​បញ្ជាក់​ថា កម្មវិធី Fashion show Kalkin Vishnu look Floral Essence គឺ អូលីវ៉ា បាន​ច្នៃ​ឈុត​ចេញ​ពី​ផ្កា​របស់​ខ្មែរ ដែល​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​មាន​ទាំង​រំដួល ក្រវាន់ និង​ប្រភេទ​ផ្កា​ជាច្រើន​ទៀត។

លោក សួង ស៊ីម អគ្គនាយក ក្រុមហ៊ុន Watch Empire បាន​ឲ្យ​ដឹង​ថា Watch Empire នឹង​បញ្ចេញ​ម៉ូដ​ថ្មី​ស្រឡាង​នៃ​ប្រេន​នាឡិកា watchpeople ព្រោះ​លោក​ឃើញ​ពី​ការ​ច្នៃ​ម៉ូដ​បែប​សម័យ​ដ៏​ប្រណីត​របស់ អូលីវ៉ា ហើយ​វា​ពិតជា​ស៊ី​គ្នា​នឹង collection ថ្មី​នោះ។ ចំណែក​ខាង​តំណាងសណ្ឋាគារ Oakwood និង​ធនាគារ​អេភីឌី ក៏​មើល​ឃើញ​ពី​ការ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ ដែល​មាន​ប្រជាប្រិយភាព និង​មាន​អតិថិជន​នៅ​បរទេស​ច្រើន​បែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *