ខួបកំណើតឆ្នាំនេះ Hyunjin គិតដិតដល់ បរិច្ចាគប្រាក់ ១០០ លានវ៉ុន ជួយទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ

Hyunjin សមាជិកក្រុម Stray Kids​ អបអរថ្ងៃកំណើតវ័យ ២៥ឆ្នាំរបស់ខ្លួន ដោយបានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន ឬ ៦៨ ១០០ដុល្លារអាមេរិក ទៅកាន់មន្ទីរពេទ្យ Samsung Seoul ជាជំនួយសម្រាប់អ្នកជំងឺជាកុមារ។  

ផ្អែកតាម Allkpop អំពើសប្បុរសខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ដោយ Hyunjin មានគោលបំណងយកទឹកប្រាក់ទាំងនេះចំណាយលើថ្លៃព្យាបាល និងចូលរួមក្នុងកម្មវិធីនានាដែលជួយដល់សុខុមាលភាពផ្លូវចិត្តរបស់កុមារ។

តារាខេប៉ុបរូបនេះបានថ្លែងថា៖ “ខ្ញុំពិតជាចង់អរគុណ ដែលអាចផ្ដល់ត្រឡប់ទៅវិញ នូវក្ដីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រជាច្រើនក្នុងពេលកន្លងមក។ ខ្ញុំសង្ឈឹមថា ក្មេងៗនឹងទទួលបានការព្យាបាលហើយមានសុខភាពល្អឡើងវិញ និងអាចបន្តក្ដីសុបិនដ៏ភ្លឺស្វាងរបស់ពួកគេ”។

គួរបញ្ជាក់ថា Hyunjin ក៏ធ្លាប់បានធ្វើទង្វើល្អតែមួយនេះនៅក្នុងពេលកន្លងមកផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ ២០២៣ លោកបានបរិច្ចាគទឹកប្រាក់ទៅកាន់ The Promise ដែលជាអង្គការសង្គ្រោះអន្តរជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់សហគមន៍ដែលងាយរងគ្រោះនៅក្នុងទីក្រុង Türkiye និងស៊ីរី បន្ទាប់ពីទីតាំងខាងលើនេះបានជួបនឹងគ្រោះមហន្តរាយ។

កាលពីថ្ងៃកំណើត នៅឆ្នាំមុននេះ Hyunjin ក៏បានបរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន ឬ ៦៨ ១០០ដុល្លារអាមេរិក ដល់មូលនិធិ The Snail of Love ជាគម្រោងជួយដល់បុគ្គលដែលមានបញ្ហាក្នុងការស្ដាប់ឮ។ ក្នុងឆ្នាំតែមួយ តារាប្រុសរូបនេះក៏បានផ្ដល់ជាកាដូបុណ្យណូអែល និងឧបត្ថម្ភកម្មវិធីជប់លៀងសម្រាប់ពិធីបុណ្យនេះ ដល់មន្ទីរពេទ្យ Samsung Seoul ផងដែរ។​

គួរឱ្យដឹងដែរថា Stray Kids​ ទើបតែបានបញ្ចេញស្នាដៃថ្មីរបស់ខ្លួននៅថ្ងៃទី២១ ខែមីនានេះ ក្រោមចំណងជើងថា Mixtape: dominATE។ ដូចគ្នាដែរ ចាប់ពីថ្ងៃទី២៧ ខែមីនានេះតទៅ ក្រុមចម្រៀងខេប៉ុបមួយនេះ ក៏នឹងទៅជួបជាមួយនឹងអ្នកគាំទ្រជុំវិញពិភពលោក តាមរយៈកម្មវិធីប្រគំតន្រ្តី Dominate World Tour៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *