ទើបចេញបាន២ថ្ងៃ បទចម្រៀងចូលឆ្នាំ សុគន្ធ និសា និង រ៉ូលីន មានអ្នករាំតាមព្រាត

បទ «ចាក់​ក្រឡេក​ទយ» បាន​ក្លាយ​ជា​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់ក្រែល ​និង​មាន​អ្នក​ទស្សនា​យ៉ាង​ច្រើន ​ខណៈ​បទ​ថ្មី​ដែល​ទម្លាក់កាលថ្ងៃ ២៣ មីនា កន្លងទៅថ្មីៗ​ឆក់​បាន​បេះដូង​របស់​អ្នក​ស្ដាប់​ឱ្យ​នឹក​ឃើញ​ដល់​អតីតកាល​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កាល​ពី​ ​១០​ឆ្នាំ​មុន។

ទោះ​គ្មាន​ផលិតកម្ម​ក៏​តារា​ចម្រៀង​ស្រី​សំឡេង​ស្រាល​ស្រទន់ សុគន្ធ និសា មាន​​បទ​ប្រពៃណី​ខ្មែរ​ទុក​គ្រាន់​រាំ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែលនឹង​​​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​។ បទ «ចាក់​ក្រឡេក​ទយ» ដែល​ជា​សំនៀង​ច្រៀង​រួម​គ្នា​របស់​អ្នក​នាង សុគន្ធ និសា និង​រ៉ូលីន កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​សាច់​ភ្លេង​និង​អត្ថន័យ​ចម្រៀង​ត្រូវ​បាន​បញ្ចូល​ភាព​សប្បាយ​រីករាយ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ស្ដាប់​នឹក​ដល់​អតីតកាល​កាល​ពី​១០​ឆ្នាំ​មុន​ជំនាន់​ចាក់​ឌីស​រាំ​តាម​ភូមិ។ ដោយ​ឡែក បទចម្រៀង ចាក់​ក្រឡេក​ទយ ក៏​កំពុង​ត្រូវ​បាន​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វសបុក​និង​តិកតុក​នាំ​គ្នា​យក​ទៅ​រាំ​និង​ធ្វើ​ត្រាប់​តាម ​សូម្បី​តែ​ម្ចាស់​សម្អាង​ការ​ល្បី​ឈ្មោះ ណុប ដាណេ ​ក៏​លេង​ Trend​ មួយ​នេះ​ដែរ។​

បទ ចាក់ក្រឡេកទយ របស់​តារា​ចម្រៀង​ឯករាជ្យ សុគន្ធ​ និសា រួម​គ្នា​ជាមួយ រ៉ូលីន ជា​ស្នាដៃ​តែង​និពន្ធ​ដោយ​លោក សោម ដូរ៉េ ក្រោយ​ខកខាន​មិន​បាន​សរសេរចម្រៀង​ចូល​ឆ្នាំ​បែប​នេះ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ ការ​ត្រឡប់​មក​ជាមួយ​បទ​ចម្រៀង​ចូល​ឆ្នាំ​ខ្មែរ​នា​លើក​នេះ​ជា​ការ​ចាប់​ដៃ​គ្នា​ថ្មី​នៅ​ក្នុង​ការ​នាំ​យក​អតីតកាល​ត្រឡប់​មក​វិញ៕

ទស្សនា​បទ​ចម្រៀង​ពេញ​លើ​យូធូប ៖

លីងវីដេអូលេងត្រាប់តាមបទចម្រៀង ៖ https://www.facebook.com/100018429075420/videos/625271197009437



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *