តារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន បង្ហើរសំនៀងបែបបុរាណខ្មែរនៅក្នុងកម្មវិធីមង្គលការរបស់កូនស្រីឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង យ៉ាងក្រអួនក្រអៅ រណ្ដំសោតា អ្នកដែលបានស្ដាប់ហើយកាលណាមិនពោលសរសើរមិនបានឡើយ។

នាថ្ងៃទី ១៥ កុម្ភៈ ២០២៥ តារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន បានបង្ហាញវត្តមានច្រៀងក្នុងពិធីជាវខាន់ស្លា ឬកាត់ខាន់ស្លារបស់កូនស្រីឧបនាយករដ្ឋមន្រ្តី នេត សាវឿន។ ការបង្ហាញវត្តមានច្រៀងចម្រៀងភ្លេងការយ៉ាងពីរោះមួយនេះបានធ្វើឱ្យបណ្ដាមហាជនអ្នកគាំទ្រពោលសរសើរតារាចម្រៀងស្រីជើងចាស់រូបនេះមិនដាច់ពីមាត់ថានៅតែរក្សាបានសំឡេងដូចដើមមិនប្រែទាល់តែសោះ។
ការបង្ហើរសំនៀងដ៏ក្រអួនក្រអៅត្រជាក់ចិត្តពីសំណាក់ម្ចាស់បទ «ប្រុសចិត្តពីរ» រូបនេះបានធ្វើឱ្យមហាជនជាច្រើនពោលនឹករឭកលោកស្រីជាពន់ពេក។ មិនតែប៉ុណ្ណោះតារាចម្រៀងជើងចាស់ដែលនៅតែរក្សាបានប្រជាប្រិយភាពក្នុងដួងចិត្តមហាជនតជំនាន់រូបនេះ តែងទទួលបានការគាំទ្រមិនដាច់រាល់ពេលលោកស្រីបង្ហាញវត្តមានម្ដងៗ មិនថាជាកម្មវិធីធំ លំដាប់ជាតិ ឬជាកម្មវិធីវប្បធម៌ជាតិនោះទេ។






លោកស្រី ហ៊ឹម ស៊ីវន ជាតារាចម្រៀងជើងចាស់មួយរូបពោរពេញដោយទេពកោសល្យទាំងលើចម្រៀងមនោសញ្ចេតនា ចម្រៀងបុរាណ និងភ្លេងការ ជាពិសេសគ្រប់ចំណងជើងនៃបទចម្រៀងរបស់លោកស្រីត្រូវបានមហាជនទទួលស្គាល់ និងសរសើរមិនដាច់រហូតក្លាយជាលេខ១នៅក្នុងចិត្តមហាជនថែមទៀតផង៕
នេះជាលីងសម្រាប់ទស្សនាវីដេអូចម្រៀងក្នុងពិធី ជាវខាន់ស្លា ច្រៀងដោយលោកស្រី ហ៊ឹម ស៊ីវន ៖ https://www.facebook.com/theringweddingcambodia/videos/609027008650630
ប្រភពរូបភាព ៖ The ring wedding cambodia & ស៊ុន ស្រីពេជ្រ























Account
Security
Favourite Content