ម្សិលមិញនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបរបស់ផលិតកម្ម បារមី គឺ វណ្ណថាន បានចេញដំណើរទៅកាន់ទឹកដីអាមេរិក ថែមទាំងពោលបែបនេះនៅលើអាខោនហ្វេសបុករបស់លោកទៀតផង។

រូបភាព ៣ សន្លឹកភ្ជាប់ជាមួយខេបស៊ិនខ្លីមួយថា «ឆ្នាំនេះសុំភ្ជុំនៅ San Francisco ម្តង» បានធ្វើឱ្យអ្នកគាំទ្រនៅក្រៅប្រទេសធ្លាប់បានស្គាល់ និងស្ដាប់បទចម្រៀងរបស់កំលោះសម្បុរស្រអែមរូបនេះ ចូលខមិន See you soon សឹងតែគ្រប់គ្នាដោយហេតុថាតារាចម្រៀងជំនាញឧបករណ៍ភ្លេងខ្មែររូបនេះនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា ទិវាកម្ពុជា ឬ Cambodian Day ដែលរៀបចំធ្វើនៅ Union Square ទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។ យ៉ាងណាមិញ មុនថ្ងៃចេញដំណើរ ៥ថ្ងៃ វណ្ណថាន ក៏បានបង្ហោះនៅលើអាខោនហ្វេសបុករបស់លោកអំពីការចូលរួមកម្មវិធីខាងលើ ព្រមទាំងបានត្រៀមខ្លួនក្នុងការពាំនាំតន្រ្តី និងវប្បធម៌របស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។




គួរឱ្យដឹងដែរថា នេះជាលើកទី២ ក្នុងឆ្នាំ ២០២៤ ដែល វណ្ណថាន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក។ នៅក្នុងទិវានោះដែរក៏មានវត្តមានតារាចម្រៀងល្បីៗ របស់កម្ពុជាចូលរួមដូចជា អ្នកនាង មាស សុខសោភា ខេមរៈ សិរីមន្ត ព្រមទាំងតារាចម្រៀងខ្មែរដែលកំពុងមានវត្តមានផ្ទាល់នៅទីនោះ៕

























Account
Security
Favourite Content