អនាគតទៅជាយ៉ាងណា? គ្រប់សកម្មភាពរបស់ NewJeans កំពុងត្រូវផ្អាកជាបណ្ដោះអាសន្ន

ជម្លោះរវាង HYBE និង Min Hee Jin កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់ NewJeans ដោយហេតុថាបច្ចុប្បន្នគ្រប់សកម្មភាពទាំងអស់របស់ក្រុមមួយនេះ រួមទាំងការចេញអាល់ប៊ុមថ្មីត្រូវបានបញ្ឈប់ភ្លាមៗនៅក្នុងពេលនេះ។

កាលពីថ្ងៃទី ២៦ ខែកញ្ញានេះ សារព័ត៌មានរបស់កូរ៉េខាងត្បូង​ JoongAng Ilbo បានចេញផ្សាយនូវបទសម្ភាសន៍ផ្ទាល់ខ្លួនមួយជាមួយនឹងអតីត CEO​ របស់ ADOR ដោយនាងបានរៀបរាប់យ៉ាងលម្អិតពីស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងនាង និង HYBE។ ដោយឡែក នៅពេលដែលសួរពីគម្រោងបន្ទាប់របស់ NewJeans នាងបានបង្ហាញការព្រួយបារម្ភពីអនាគតរបស់សមាជិកទាំង៥។

អតីត CEO​ រូបនេះបានបន្ថែមថា គម្រោងដែលនាងបានរៀបចំសុទ្ធតែទទួលបានផលប៉ះពាល់ពីជម្លោះមួយនេះ ដោយនាងបានលើកឡើងថា៖ “គេបណ្ដេញខ្ញុំចេញ​នៅពេលដែលកំពុងតែរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រសម្រាប់អ្នកគាំទ្រកូរ៉េខាងត្បូង។ សម្រាប់ការផលិតអាល់ប៊ុមថ្មីវិញ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នដែរ។ នេះជារឿងដែលគួរឱ្យសោកស្ដាយមែនទែន”។

ដោយឡែក សម្រាប់បញ្ហារបស់នាងវិញ Min Hee Jin បានរៀបរាប់ថា ក្រោយពីឈ្នះក្ដីកាលពីខែឧសភា គូបដិបក្ខរបស់នាងបានលើកសំណើជាទឹកប្រាក់ដើម្បីឱ្យនាងបញ្ចប់ជម្លោះ និងលាចេញពីក្រុមហ៊ុន ក៏ប៉ុន្តែនាងបានប្រកែកមិនទទួលយកសំណើនេះ ដោយហេតុ “លុយ” មិនមែនជាអ្វីដែលនាងចង់បាន។ ភ្លាមៗក្រោយពីរឿងនេះបានផ្សព្វផ្សាយ ស្រាប់តែ HYBE បានចេញសេចក្ដីប្រកែកមួយថា ការលើកឡើងរបស់នាងជារឿងប្រតិដ្ឋ។​

គួរបញ្ជាក់ផងដែរថា ក្រោយពីបទសម្ភោសន៍នេះចេញផ្សាយ អ្នកគាំទ្រជាច្រើនរូបបានបង្ហាញការព្រួយបារម្ភពីអនាគតរបស់សមាជិកទាំង ៥ក្នុងវិស័យសិល្បៈ ព្រោះពួកនាងសុទ្ធតែនៅក្មេងៗ ហើយកុងត្រារវាងពួកនាង និង ADOR​ នៅមិនទាន់បញ្ចប់នៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *