បទចម្រៀងថ្មី រ៉េត ស៊ូហ្សាណា ផ្ទុះការគាំទ្រខ្លាំង ព្រោះហេតុផលនេះ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បទ​ចម្រៀង ​«​ស្ត្រី​សេរី​» ​ទើប​ទម្លាក់​ក្ដៅ​ៗ ហុយ​ៗ​ របស់​តារា​ចម្រៀង​វ័យ​ក្មេង​ រ៉េត​ ស៊ូ​ហ្សា​ណា​ កំពុង​ផ្ទុះ​ការ​កោតសរសើរ​ពី​​សំណាក់​​មហាជន​ ខណៈ​បទ​ចម្រៀង​ថ្មី​មួយ​នេះ​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​របស់​ស្ត្រី​ ​ថែមទាំងរំលេច​អត្តសញ្ញាណ​ជា​​ច្រើន​របស់​ខ្មែរ​​​ទៀត​ផង​។​​​

កាល​ពី​ម្សិលមិញ​ ផលិតកម្ម​ បារមី ​បាន​ទម្លាក់​ចម្រៀង​ ១​បទ​​របស់​តារា​ចម្រៀង​ពន្លក​ថ្មី ​រ៉េត​ ស៊ូ​ហ្សា​ណា​ ដែល​មាន​ចំណង​ជើង​ថា ​«​​ស្ត្រី​សេរី​»​។​​ «​​ស្ត្រី​សេរី​» ​​មួយ​បទ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តម្លៃ​ និង​ភាព​ខ្លាំង​របស់​ស្ត្រី​ខ្មែរ​​​តាម​រយៈ​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​ប្រកបរបរ​​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​។​ មិន​តែ​​ប៉ុណ្ណោះ​ ចម្រៀង​មួយ​បទ​នេះ​ក៏​បាន​បង្ហាញ​អត្តសញ្ញាណ​ជា​ច្រើន​របស់​ខ្មែរ​ដូចជា ​​ក្បាច់​ចម្លាក់​នៅ​លើ​ប្រាង្គ​ប្រាសាទ ​ផ្កា​រំដួល​​ សម្លៀកបំពាក់​បុរាណ​ខ្មែរ ផ្កា​ឈូក ​ក្រមា​ខ្មែរ​ ព្រម​ទាំង​របាំ​បុរាណ​ខ្មែរ​​។ មែនទែនទៅ ​គ្រាន់​តែ​ទម្លាក់​បទ​ចម្រៀងនេះ​ភ្លាម​ធ្វើឱ្យអ្នក​គាំទ្រ​​របស់តារា​ចម្រៀង​វ័យ​ក្មេង​​រូប​នេះ​​ចូល​ខមិន​សរសើរ​ព្រោងព្រាត​នូវ​ទឹកដម​សំឡេង​សំឡេង​ ក៏​ដូច​ជា​អត្ថន័យ​របស់​ចម្រៀង​ខាង​លើ​។​

បទ​ចម្រៀង​បែប​យុវវ័យ ​តែ​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ និងភាពរឹងមាំ​របស់​ស្ត្រី​ខ្មែរ ​​ព្រមទាំងបាន​​រំលេច​អត្តសញ្ញាណ​ជា​ច្រើន​របស់​ខ្មែរ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ពេញ​ចិត្ត​ ថែម​ទាំង​ពោល​សរសើរ​​មិន​ដាច់​ពី​មាត់​​ទៀត​ផង។ ចំណុចពិសេសមួយទៀត គឺបទ​នោះ​ក៏​មាន​ការ​ចូលរួម​ពី ឡូរ៉ាម៉ម ដែលជា​ CEO របស់ បារមី Crew តែម្ដង៕

ទស្សនាបទចម្រៀង ស្ត្រី​សេរី របស់ ​រ៉េត​ ស៊ូ​ហ្យា​ណា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *