សុខ សោមាវត្តី យូរៗបង្ហោះរូបជាមួយកូនស្រីម្ដង អ្នក​គាំទ្រ​លាន់មាត់សរសើរព្រោងព្រាត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​សម្ដែង និង​ជា​ពិធី​ការិនី សុខ សោមាវត្តី មួយ​រយៈ​នេះ​ឃើញ​ថា​ឃ្លាត​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​មិន​សូវ​ទទួល​ការងារ​សិល្បៈ​ផ្នែក​សម្ដែង​ច្រើន​ដូច​មុន​ឡើយ ដោយ​យក​វេលា​ជាមួយ​គ្រួសារ ពិសេស​កូន​ស្រី​តែ​មួយ​បណ្ដូល​ចិត្ត​របស់​នាង​តែ​ម្ដង។

ឃើញ​ថា សោមាវត្តី បើ​ទោះ​ជា​មិន​សូវ​មាន​សកម្មភាព​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម​ក៏​ពិត​មែន ដោយ​យូរ​ៗ​ទើប​បង្ហោះ​រូប តែ​សម្រស់​នាង​នៅ​ស្អាត​ដដែល​គ្មាន​ប្រែ​ឡើយ។ Freshie Girl លេខ​២ ជំនាន់​ទី ៥ ឆ្នាំ ២០០៦ រូប​នេះ ទើប​បាន​បង្ហោះ​រូបភាព​ថ្មី​ៗ ក្រោយ​បាន​ទៅ​វត្ត​ជាមួយ​កូន​ស្រី ធ្វើឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​សម្រស់​ទាំង​ម្ដាយ​កូន ស្អាត ហើយ​មុខ​ដូច​គ្នា​គ្មាន​ចន្លោះ។

តួ​ឯក​ស្រី​ក្នុង​​រឿង «ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ» សុខ សោមាវត្តី មាន​កូន​ស្រី​ឈ្មោះ ចាស្មីន មក​ដល់​ពេល​នេះ​មាន​វ័យ​ជាង ១១ ឆ្នាំ តែ​នាង​ធំធាត់​លឿន សឹងតែ​ប៉ុន​ម្ដាយ​ទៅ​ហើយ។ បើ​និយាយ​ពី​សម្រស់​វិញ ដូច​ម្ដាយ​ទាំង​ទម្រង់​មុខ និង​ពណ៌​សម្បុរ​តែម្ដង ធ្វើឲ្យ​នរណា​ៗ​ក៏​សរសើរ​ដែរ​ពី​របៀប​ចិញ្ចឹម​កូន​របស់​អ្នក​នាង។

គួរ​បញ្ជាក់​ថា តាំងពី​បែកបាក់​ស្នេហា​ចុងក្រោយ​មក​ឃើញ​ថា សុខ សោមាវត្តី ស្ងៀមស្ងាត់​ច្រើន ហើយ​ក៏​មិន​សូវ​ចេញ​មុខ​មាត់​ច្រើន​ឡើយ។ តែ​តារា​ស្រី​រូប​នេះ នៅ​បន្ត​ការងារ​សិល្បៈ​ធម្មតា មិន​បាន​ទន់ជ្រាយ​ឡើយ ដោយ​យក​ពេល​កាត់​ចិត្ត និង​កសាង​ស្នាដៃ​ក្នុង​អាជីព​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *