Mélia Constantin តារាកូនកាត់ខ្មែរបារាំង ត្រូវអ្នកគាំទ្រផ្គូផ្គងថតរឿងបែប GL ច្រើនខ្លាំង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មាលា គឺ​កំពុង​តែ​ត្រូវ​ប៉ាន់​ការងារ​សិល្បៈ​គ្រប់​ផ្នែក​មិន​ថា​សម្ដែង​រឿង TVC ប្រម៉ូត​ផលិតផល ថត​ម៉ូដ សម្អាងការ និង​ការងារ​ជាច្រើន​ទៀត។ តារា​​រូប​នេះ ក៏​ជាប់​ឈ្មោះ​តារា​ស្រី​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​អ្នក​រួម​ការងារ​ជាមួយ​គ្រប់​គ្នា​តែម្ដង មិន​ថា​តែ​ក្នុង​ស្រុក​ឡើយ សូម្បី​តែ​ពេល​ទោ​ថត​នៅ​ប្រទេស​ថៃ ក៏​ក្រុមហ៊ុន​ការងារ​ទី​នោះ ស្រលាញ់​ចូលចិត្ត​ដូច​គ្នា។

ក្នុង​ពេល​ជួប និង​រួម​ការងារ​ជាមួយ​តារា​ស្រី​ដទៃ Mélia Constantin តែងតែ​ត្រូវ​អ្នក​គាំទ្រ​ផ្គូផ្គង​ជាមួយ​តារា​ស្រី​ ជាជាង​ជាមួយ​តារា​ប្រុស​ៗ​ទៅទៀត។ ពេល​រួម​ការងារ​ជាមួយ កុយ អេនណា តារា​ស្រី​ក្នុង​រឿង «ប្រវត្តិ​ស្នេហ៍​នាង​នាថ» ក៏​មាន​ហ្វេន​ៗ​រំអុក​ឲ្យ​តារា​ស្រី​ទាំង ២ ថត​រឿង GL (Girl Love) ជាមួយ​គ្នា​ម្ដង​បាត់​ទៅ​ហើយ។ ក្រោយ​បាន​រួម​ការងារ​ម្ដងទាំង Mélia និង អេនណា ឧស្សាហ៍​បាន​ជួប​គ្នា និង​គាំទ្រ​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក។

ងាក​មក​ពេល​រួម​ការងារ​ជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី រឹតតែ​មាន​សន្ទុះ​គាំទ្រ​ពី​ហ្វេន​កាន់តែ​ច្រើន​ថែម​ទៀត ទាំង​សម្រស់ និង​សមត្ថភាព​ពិតជា​អាច​សម្ដែង​រឿង Girl Love បាន​ល្អ​ខ្លាំង ព្រោះ​ត្រឹម​វីដេអូ​ខ្លី​ៗ​កន្លង​មក ឃើញ​ទឹកមុខ​ដាក់​អារម្មណ៍​ស៊ី​ចង្វាក់​គ្នា គ្រប់​យ៉ាង។

អ្នក​គាំទ្រ​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ថា ពេល មាលា សម្ដែង ឬ​ស្និទ្ធជាមួយ​តារា​ស្រី​ផ្សេង​ៗ ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ប្រច័ណ្ឌ​ស្រី​ៗ​គ្នា​ឯង ជាពិសេស​ឈុត​ណា​ដែល​មើល​ទៅ​ផ្អែមល្ហែមប្រលែង​គ្នា​លេង​គួរឲ្យ​ស្រលាញ់ ហើយ​ខ្លះ​ទៀត​ថា​មិន​អាច​បន្ត​ឃើញ​សកម្មភាព មាលា ជាមួយ​នរណា​ផ្សេង​បាន​ឡើយ និង​ខ្លះ​ទៀត​ថា​តារា​ស្រី​ទាំង ២ មិន​ចេះ​ខ្លាច​ចិត្ត​អ្នក​ដទៃ​សោះ។ ទាំង​នោះ​ គឺជា​ពាក្យ​លេង​សើច​របស់​អ្នក​គាំទ្រ​ និង​គ្រាន់តែ​ចង់​ឲ្យ​តារា​ស្រី​ក្នុង​ដួងចិត្ត បាន​ថត​រឿង​ស្រី​ស្រលាញ់​ស្រី​។

តារា​ស្រី​ Mélia Constantin មាន​ទាំង​ចំណេះដឹង រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង ដោយ​ហ្វេន​ៗ​ថា​គឺ​គ្រប់​យ៉ាង​តែម្ដង មិន​ថា​មុខ​មាត់ ដង​ខ្លួន សូម្បី​តែ​សក់​ក្បាល ហើយ​កញ្ញា​កូនកាត់​បារាំង-ខ្មែរចូលចិត្ត​ភាព​សិចស៊ី​ណាស់ ប៉ុន្តែ​នាង​ចេះ​របៀប​តុបតែង​ខ្លួន និង​ដឹង​ពី​កាលៈទេសៈ។ តារា​ស្រី​ដែល​មាន​ឪពុក​ជា​ជនជាតិ​បារាំង​រូបនេះ​ ត្រូវ​មហាជន​គាំទ្រ​ឲ្យ​ចូល​ប្រឡង​បវរកញ្ញា​តំណាង​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ព្រោះ​ជឿជាក់​លើ​សមត្ថភាព​នាង បូក​រួម​ទាំង​ភាព​លេចធ្លោ​នៃសម្រស់​ដ៏​គ្មាន​ផ្ទឹម​របស់​នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *