មមាញឹកការងារក្រៅប្រទេសណាស់! វណ្ណដា នឹងទៅច្រៀងក្នុងកម្មវិធី Takao Rock នៅតៃវ៉ាន់

ទើប​តែ​ត្រឡប់​មកពី​ប្រគំ​តន្ត្រី​នៅ​ជប៉ុន​មិន​យូរ​ប៉ុន្មាន ឥឡូវ​កំពូល​តារា​រ៉េប វណ្ណដា កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​ទៀត​ហើយ។ ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ចេញ​មុខ​មក​ទម្លាយ​កាល​ពី​យប់​មិញ​នេះ​តែម្ដង ធ្វើឲ្យ​ហ្វេន​រំភើប និង​ស្ញប់ស្ញែង​នឹង​ភាព​ល្បីល្បាញ​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​ខ្លាំង។

វណ្ណដា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី Takao Rock Festival ២០២៣ នៅ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ ៨ ខែ តុលា ឆ្នាំ ២០២៣។ ម្ចាស់​បទ “Rock Star” បាន​បង្ហោះ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​ថា “Taiwan, here I come, Honored to be taking the stage for the first time in Kaohsiung, Taiwan at Takao Rock Festival on October 8th! Let’s rock out, Taiwan!! I’ll see you all soon!” ដែល​មាន​ន័យ​ថា “តៃវ៉ាន់ ខ្ញុំ​មក​ដល់​ហើយ! ជា​កិត្តិយស​ដែល​បាន​ឡើង​ឆាក​ លើក​ដំបូង​នៅ Kaohsiung ​តៃវ៉ាន់​ក្នុង​កម្មវិធី Takao Rock Festival នៅ​ថ្ងៃ ៨ ខែ​តុលា! តោះ​តោះ តៃវ៉ាន់!! ខ្ញុំ​នឹងជួបអ្នកទាំងអស់គ្នាឆាប់ៗនេះ!”។

ព័ត៌មាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​សប្បាយ​ចិត្ត ដែល​អាច​មាន​ឱកាស​ជួប​កំពូល​តារា​រ៉ប​ខ្មែរ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​រូប​នេះ​ផ្ទាល់​នៅ​តៃវ៉ាន់។ គួរ​បញ្ជាក់​ថា​តារា​ប្រុស​វ័យ ២៦ ឆ្នាំ​រូបនេះ​ទើប​ត្រឡប់​មកពី​ច្រៀង​នៅ​ជប៉ុន​ ដោយឡើង​សម្ដែង​នៅ RAISE Club ក្នុងទីក្រុង Tokyo កាលពី​ថ្ងៃ ១៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លង​ទៅ។

នេះ​មិន​មែន​ជា​លើក​ទី​១ សម្រាប់ វណ្ណដា ដែល​បាន​ឈាន​ជើង​ទៅ​ប្រគំ​តន្ត្រី​នៅ​បរទេស​ តារា​ប្រុស​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ​រូប​នេះ​ធ្លាប់​ទៅ​ប្រគំ​តន្ត្រីក្នុង​​ប្រទេស​ថៃធំៗដូចជា Rolling Loud Thailand និង Big Mountain Music Festival ​ហើយធ្លាប់​ទៅ​សិង្ហបុរី ជប៉ុនផង​ដែរ។ នេះ​ជា​សមិទ្ធផល​ដ៏​ល្អ ដែល វណ្ណដា ទទួល​បាន ក្រោយ​ផលិត​បទ​ចម្រៀង​ដែល​មាន​គុណភាព ពីរោះៗ មាន​អត្ថន័យ នាំឲ្យ​កំលោះ​សង្ហា​នេះ ក្លាយ​ជា​កំពូល​តារា​ចម្រៀង​រ៉ប​ប្រចាំ​ប្រទេស​កម្ពុជា និង​អាច​ជាប់​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី Forbes របស់​អាមេរិក ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ឆ្នាំ ២០២៣ នៅ​អាស៊ី ក្រោម​អាយុ ៣០ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា