បង្ហើប​គម្រោងឆ្នាំ២០២២ របស់ វណ្ណដា ក្រោយផ្ទុះកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិផ្ទួនៗ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Baramey Production នៅរសៀលថ្ងៃ១៥ ខែធ្នូ បានឱ្យដឹងដំណឹងដ៏រីករាយមួយរបស់អ្នកចម្រៀងរ៉េបលំដាប់ប្រទេស គឺលោក វណ្ណដា ដោយ Vann Da – វណ្ណដា បានក្លាយជាសិល្បករដំបូងនៃប្រទេសកម្ពុជា ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែធ្នូ នេះ។

ក្រឡេកមកមើល ចុងបញ្ចប់នៃការប្រកាសរបស់ Baramey Production គេឃើញមាន Link មួយដែលជាកិច្ចសម្ភាសន៍រវាង សិល្បករ វណ្ណដា និងទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia។

កិច្ចសម្ភាសន៍នោះ គេឃើញមានការឆ្លើយឆ្លងសំនួរចម្លើយជាច្រើនរវាង វណ្ណដា និងភាគីខាង LiFTED Asia ដោយសំនួរទាំងនោះផ្តោតលើការងារជុំវិញវស័យតន្ត្រីរបស់ វណ្ណដា នាពេលបច្ចុប្បន្ន ហើយចុងក្រោយនៃកិច្ចសន្ទនានោះមានសំនួរមួយសួរដោយភាគីខាង LiFTED Asia ជាភាសាអង់គ្លេសថា៖

«ជាចុងក្រោយ! តើ វណ្ណដា មានអ្វីត្រៀមទុកខ្លះសម្រាប់ឆ្នាំ២០២២? បើអនុញ្ញាតឱ្យព្រំដែនច្រើនជាងនេះ តើលោកនឹងរៀបចំការប្រគំតន្រ្តីទេសចរណ៍ទេ? តើមានគម្រោងសម្រាប់អាល់ប៊ុមថ្មីទេ?»

ឆ្លើយនិងសំនួរខាងលើ វណ្ណដា ថា៖ «ជាដំបូង, ខ្ញុំស្រឡាញ់សំនួរនេះ ហើយខ្ញុំរំភើបនឹងចែករំលែកដំណឹងល្អជាមួយអ្នក។ ខ្ញុំមានការងារច្រើនណាស់ត្រូវធ្វើក្នុងឆ្នាំ២០២២ ចាប់ផ្តើមជាមួយការប្រគំតន្ត្រីទេសចរណ៍ក្នុងស្រុក ហើយក៏សង្ឃឹមថាអាចធ្វើ​តន្ត្រីទេសចរណ៍ក្រៅប្រទេសដូចគ្នា។ ខ្ញុំមិនទាន់ដឹងថានឹងត្រូវទៅប្រទេសមួយណាមុនទេ ពួកយើងកំពុងធ្វើការងារជាមួយក្រុមការងារលើរឿងនោះ។ ចំពោះអាល់ប៊ុម SKULL II, បច្ចុប្បន្ន ខ្ញុំ ជាមួយ Baramey Production, songwriter និងអ្នកគ្រប់គ្នា ដើម្បីបញ្ចប់ និងបញ្ចេញវានៅដើមឆ្នាំ ២០២២។ សូមអរគុណ!»។

គ្រោងការឆ្នាំ២០២២ របស់ វណ្ណដា នេះ ចាត់ទុកជាដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រក្នុង និងក្រៅប្រទេសទាំងអស់របស់លោក ដែលទន្ទឹងរង់ចាំមើលការប្រគំតន្ត្រី និងស្នាដៃបទចម្រៀងថ្មីរបស់លោក ពិសេស អាល់ប៊ុម SKULL II តែម្តង ខណៈ អាល់ប៊ុម SKULL លើកដំបូងរបស់លោកផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ហ្វេនៗក្នុង និងក្រៅប្រទេស។

គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះ វីដេអូបទ «TIME TO RISE» របស់ វណ្ណដា ទើបត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ LiFTED Lists 2021 ល្អដាច់គេប្រចាំឆ្នាំ និងត្រូវបានជ្រើសជា “The best 100 songs of 2021” on Apple Music ទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ