វណ្ណដា ទៅវត្តជុំគ្រួសារក្មេងៗចោមរោមសុំហត្ថលេខា និងថតរូប

កាលពី​ម្សិលមិញ​នេះ​តារា​ចម្រៀង​រ៉េប​ដ៏​ល្បី វណ្ណដា បាន​ទៅ​វត្ត ដើម្បី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ នា​ថ្ងៃ​កាន់​បិណ្ឌ​៤ ដែល​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ជា​រៀងរាល់​ឆ្នាំ។ នៅ​ក្នុង​រូបភាព​ដែល​ម្ចាស់​បទ “ROCKSTAR” បាន​បង្ហោះ​លើ FB ឃើញ​ថា​ហ្វេន​ៗ​ក្មេង​ៗ​ជាច្រើន​ចោមរោម លោក​ជុំជិត។

សង្កេត​ឃើញ​ថា វណ្ណដា ទៅ​ដាក់​បិណ្ឌ​កាលពី​ម្សិលមិញ​នោះ​មាន​ក្រុម​គ្រួសារ​ទៅ​ជាមួយ​ដែរ ហើយ​លោក​បាន​បង្ហោះ​ថា “បិណ្ឌ៤ ជ្រះថ្លា​ណាស់​ជាមួយ​ព្រះ​រស់ និង​បងប្អូន បាន​សរុប​ទាំង​អស់​ចំនួន ៧ វត្ត សូម​ជូន​កុសល្យ​ផល​បុណ្យ​ជូន​ពុក​ម៉ែ​យាយតា​បង​ប្អូន​ទាំង​អស់​គ្នា​ផង​សាធុ”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វណ្ណដា ក៏​នៅ​បរិភោគ​អាហារ​នៅ​វត្ត​ផង​ដែរ។

ក្រៅ​ពី​ផ្ដល់​ភាព​ស្និទ្ធស្នាល​ជាមួយ​ហ្វេន​ៗ​រួច​ហើយ​នោះ តារា​ប្រុស​ដែល​មាន​ប្រភព​ពី​ខេត្ត​ព្រះសីហនុ​មាន​ចិត្ត​ជ្រះថ្លា ជូន​បច្ច័យ​ដល់​មនុស្ស​ចាស់​នៅ​វត្ត ធ្វើឲ្យ​ហ្វេន​កោតសរសើរ​គ្រប់​ៗ​គ្នា។ បើ​សង្កេត​ឲ្យ​ឃើញ​ថា ពេល​ជួប​ហ្វេនលោក​ក៏​បាន​ចុះ​ហត្ថលេខា​ឲ្យ​ក្មេង​ៗ​ដែល​ជួប​នៅ​វត្ត ធ្វើឲ្យ​ពួកគេ​រំភើប​ចិត្ត ញញឹម​បិទមាត់​មិន​ជិត​ទេ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វណ្ណដា ក៏​ឆៀង​ទៅ​មើល​សាលា​ដែល​នៅ​ក្បែរ​វត្ត​ដែល​លោក​ទៅ​ធ្វើ​បុណ្យ ហើយ​បាន​ជួប​ហ្វេន​ៗ​ដែល​ជា​សិស្ស ថែម​ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក