Awich មកខ្មែរម្ដងនេះ វណ្ណដា ឆ្លៀតនាំទៅស្រុកកំណើត ថែមទាំងបញ្ចេញស្នាដៃកោសដូងឲ្យមើល

មហាជន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ក្រោយ​បាន​ឃើញ​តារា​ចម្រៀង​រ៉េប វណ្ណ​ដា នាំ Awich និង​ក្រុម​ការងារ​ទៅ​លេង​ស្រុក​កំណើត​ ថែម​ទាំង​បាន​បញ្ចេញ​ស្នាដៃ​កោស​ដូង​​ផ្ទាល់​នៅ​តូប​រកស៊ីរបស់ឪពុក​ម្ដាយ​លោក​នៅ​ក្នុង​ផ្សារ​លើ​ ក្រុង​កំពង់​សោម​ទៀត​ផង។

មក​កម្ពុជា​លើក​នេះ តារា​រ៉េប​ជប៉ុន Awich បាន​មក​លេង​ទឹក​ដី​កំពង់សោម​ថែម​ទាំង​បាន​ទៅ​ទស្សនា​ទិដ្ឋភាព​ក្នុង​ផ្សារ​មួយ​កន្លែង​ ដែល​មាន​កំពូល​តារា​​រ៉េប​កម្ពុជា វណ្ណ​ដា ជា​អ្នក​នាំ​ផ្លូវ។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ វណ្ណ​ដា និង​តារា​រ៉េប​ជប៉ុន Awich បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ផ្សារ​លើ​នៃ​ក្រុង​កំពង់សោម​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​តិច​នាក់​ផ្អើល​ចោម​មើល​អ្នក​ទាំង​ពីរ។

ក្នុង​ដំណើរ​នៃ​ការ​នាំ​មិត្ត​រួម​ការងារ​មក​លេង​ស្រុក​កំណើត​លើក​នេះ វណ្ណ​ដា ក៏​បាន​ឆ្លៀត​នាំ Awich ទៅ​តូប​កោស​ដូង​របស់​ម្ដាយ​ឪពុក​ក្នុង​ផ្សារ​លើ​ថែម​ទាំង​បាន​បញ្ចេញ​ស្នាដៃ​កោស​ដូង​ឱ្យ​តារាចម្រៀងរ៉េបជនជាតិជប៉ុនរូបនេះបាន​មើល​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ ការ​បង្ហាញ​វត្តមាន​របស់ Awich នៅ​កម្ពុជា​នា​លើក​នេះ​ហាក់​មាន​គម្រោង​ការងារ​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ដែល​នៅ​មិន​ទាន់​អាច​បញ្ចេញ​នៅ​ឡើយ​ថា​ជា​អ្វី​មួយ​នោះ​ទេ។

គួរ​ឱ្យ​ដឹង​ដែរ​ថា Awich និង វណ្ណដា ធ្លាប់​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ជា​ច្រើន​បទ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើនពី​សំណាក់​ហ្វេន​របស់​អ្នក​ទាំង​ពីរ។ ដោយ​ឡែក​ លើក​នេះ​ដែរ​ហ្វេន​ៗ ក៏​កំពុង​ទន្ទឹង​មើល​ទៀត​ថា​តើ​អ្នក​ទាំង​មាន​គម្រោង​ទម្លាក់​បទ​ចម្រៀង​ឬ​សកម្មភាព​ថ្មី​ណា​មួយ​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ឬ​យ៉ាង​ណា?

វីដេអូទី១៖https://www.facebook.com/100070145619988/videos/3984171951852532

វីដេអូទី២៖https://www.facebook.com/reel/1631595634098274

ប្រភពរូបភាព ៖ VANNDA FAN & VDO Tik Tok Owner



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *