មហាជនផ្ទុះការចាប់អារម្មណ៍ក្រោយបានឃើញតារាចម្រៀងរ៉េប វណ្ណដា នាំ Awich និងក្រុមការងារទៅលេងស្រុកកំណើត ថែមទាំងបានបញ្ចេញស្នាដៃកោសដូងផ្ទាល់នៅតូបរកស៊ីរបស់ឪពុកម្ដាយលោកនៅក្នុងផ្សារលើ ក្រុងកំពង់សោមទៀតផង។

មកកម្ពុជាលើកនេះ តារារ៉េបជប៉ុន Awich បានមកលេងទឹកដីកំពង់សោមថែមទាំងបានទៅទស្សនាទិដ្ឋភាពក្នុងផ្សារមួយកន្លែង ដែលមានកំពូលតារារ៉េបកម្ពុជា វណ្ណដា ជាអ្នកនាំផ្លូវ។ ប៉ុន្មានថ្ងៃមុននេះ វណ្ណដា និងតារារ៉េបជប៉ុន Awich បានបង្ហាញវត្តមាននៅក្នុងផ្សារលើនៃក្រុងកំពង់សោមធ្វើឱ្យមនុស្សម្នាមិនតិចនាក់ផ្អើលចោមមើលអ្នកទាំងពីរ។
ក្នុងដំណើរនៃការនាំមិត្តរួមការងារមកលេងស្រុកកំណើតលើកនេះ វណ្ណដា ក៏បានឆ្លៀតនាំ Awich ទៅតូបកោសដូងរបស់ម្ដាយឪពុកក្នុងផ្សារលើថែមទាំងបានបញ្ចេញស្នាដៃកោសដូងឱ្យតារាចម្រៀងរ៉េបជនជាតិជប៉ុនរូបនេះបានមើលថែមទៀតផង។ យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់ Awich នៅកម្ពុជានាលើកនេះហាក់មានគម្រោងការងាររួមគ្នាជាថ្មីម្ដងទៀតដែលនៅមិនទាន់អាចបញ្ចេញនៅឡើយថាជាអ្វីមួយនោះទេ។




គួរឱ្យដឹងដែរថា Awich និង វណ្ណដា ធ្លាប់បានចេញបទចម្រៀងរួមគ្នាជាច្រើនបទនិងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនរបស់អ្នកទាំងពីរ។ ដោយឡែក លើកនេះដែរហ្វេនៗ ក៏កំពុងទន្ទឹងមើលទៀតថាតើអ្នកទាំងមានគម្រោងទម្លាក់បទចម្រៀងឬសកម្មភាពថ្មីណាមួយរួមគ្នាជាថ្មីម្ដងទៀតឬយ៉ាងណា?
វីដេអូទី១៖https://www.facebook.com/100070145619988/videos/3984171951852532
វីដេអូទី២៖https://www.facebook.com/reel/1631595634098274
ប្រភពរូបភាព ៖ VANNDA FAN & VDO Tik Tok Owner























































Account
Security
Favourite Content