ណែនាំកំពូលរឿងភាគកូរ៉េ ៥ រឿងអំពីជម្លោះសិស្សសាលាដែលធ្វើឱ្យសាលារៀនក្លាយជាសមរភូមិក្ដៅគគុក

សាលារៀនគឺជាស្ថាប័នអប់រំ ផ្ដល់ចំណេះដឹង ប៉ុន្តែក្នុងរឿងភាគកូរ៉េជាច្រើនដែលចេញនាពេលថ្មីៗនេះ សាលារៀនបានប្រែក្លាយទៅជាសមរភូមិសម្រាប់សិស្សានុសិស្សវាយប្រយុទ្ធជាបន្តបន្ទាប់ មិន​ថា​ជាការ​តស៊ូ​គ្នា​ដោយ​កម្លាំង​ ដោយខួរក្បាល លុយ ឬ​សូម្បី​តែ​ប្រយុទ្ធ​នឹង​សត្វ​ចម្លែក​ពី​ទី​អវកាស។ មែនទែនទៅ រឿងភាគទាំង​នោះសុទ្ធតែឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ដូច​ជា​ការ​ប្រើ​អំពើ​ហិង្សាក្នុងទម្រង់ផ្សេងៗ ការបែងចែកវណ្ណៈបក្សពួក បញ្ហានយោបាយ ស៊ីសំណូក ពុករលួយ និងបញ្ហា​ជា​ច្រើន​ទៀត​ដែលក្មេងៗសិស្សសាលាត្រូវប្រឈម។ សម្រាប់​អ្នក​ចូល​ចិត្តរឿង​ប្រភេទ​រឿង​នេះ AMS សូមណែនាំរឿងភាគ ៥ រឿងដែលមិនគួររំលង៖

Weak Hero Class 1-2 (2022 & 2025)

ចាប់ផ្តើមជាមួយនឹងរឿងភាគ Weak Hero ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដោយសាច់រឿងនិយាយអំពីសាលារៀនមួយ ដែលមានការ Bully យ៉ាងធ្ងន់ធ្ងរកើតឡើងជារៀងរាល់ថ្ងៃ។ បញ្ហា​សិស្ស​ទំនើង​បាន​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ដែល​ពិបាក​ដោះស្រាយ។ តួអង្គសំខាន់គឺ Yeon Si-eun (សម្ដែងដោយ Park Ji-hoon) គឺជាក្មេងប្រុសមាឌតូចម្នាក់ដែលមើលទៅមិនទំនងថា មានកម្លាំងប្រឆាំងតទល់នឹងនរណាម្នាក់នោះទេ ប៉ុន្តែរូបគេមានខួរក្បាលមិនធម្មតា។ រឿងនេះនិយាយពីការងើបតស៊ូរបស់តួអង្គទន់ខ្សោយ ដោយប្រើដោយសតិបញ្ញា ឧបករណ៍សាមញ្ញៗ និងចិត្តវិទ្យាដើម្បីដោះស្រាយបញ្ហា។ ភាពទាក់ទាញមួយក្នុងរឿងនេះគឺធ្វើឱ្យអ្នកទស្សនាចង់ដឹងចង់ដឹងទៀតថាតើ Shi-eun ជាមួយនឹងមិត្តរបស់គេនឹងប្រើវិធីអ្វីមកទប់ទល់នឹងសត្រូវទាំងក្នុង និងក្រៅសាលារៀនដែលសុទ្ធតែធំ និងមានកម្លាំងខ្លាំងជាងពួកគេច្រើនដង។

Study Group (2025)

ខណៈដែល Weak Hero មាន Ji Eun ជាតួអង្គទន់ខ្សោយ និងគ្មានអំណាច ប៉ុន្តែអាចទប់ទល់នឹងការ Bully បានដោយប្រើសមត្ថភាពខួរក្បាល ប៉ុន្តែក្នុងរឿង Study Group មានតួអង្គ Yoon Ga Min (សម្ដែងដោយ Hwang Min Hyun) ដែលរឿងរៀនអាចមិនសូវជាពូកែប៉ុន្មាន ប៉ុន្តែ​បើ​និយាយ​ពី​ការ​វាយ​ប្រយុទ្ធគ្នា​វិញ គឺ​មាន​ជំនាញ​ជាង​អ្នកណាទាំងអស់។ នៅពេល​ដែល​មិត្ត​រួម​ក្រុមក្លាយជាជន​រង​គ្រោះ​ដោយ​ការ​ Bully ​ធ្វើ​បាប គេក៏បានចេញមុខជួយ។​​ ចំណុចខ្លាំងមួយរបស់ Study Group គឺការដំណាលរឿងទៅតាម webtoon ដើមបានយ៉ាងល្អឥតខ្ចោះ។ តួអង្គម្នាក់ៗហាក់ដូចជាលេចចេញពី webtoon ពិតៗ ខណៈសាច់រឿងបានរួមផ្សំគ្នាទាំង Action និង Comedy ដែលទស្សនិកជនអាចទស្សនាបានដោយមិនតានតឹងអារម្មណ៍។

Pyramid Game (2024)

បើនិយាយពីការបែកចែកវណ្ណៈ Pyramid Game គឺជារឿងភាគមួយទៀតដែលលើកយកបញ្ហានេះមកនិយាយបែបចំៗបំផុត។ សាច់រឿងនិយាយពីថ្នាក់រៀនពិសេសមួយដែលរៀងរាល់ខែ នឹងមានការបោះឆ្នោតដើម្បីដាក់ចំណាត់ថ្នាក់មិត្តក្នុងថ្នាក់ចាប់ពី A ដល់ F។ អ្នកដែលនៅកំពូលពីរ៉ាមីត គឺក្រុម A នឹងទទួលបានសិទ្ធិលើសអ្នកដទៃ ខណៈដែលអ្នកនៅក្នុងក្រុម F នឹងក្លាយជាជនរងគ្រោះដែលអ្នកដទៃ Bully បានតាមចិត្ត។ នៅពេលដែលសិស្សថ្មី Suzy (សម្ដែងដោយ Kim Jiyeon/Bona WJSN) ចូលមកហើយធ្លាក់ក្នុងចំណាត់ថ្នាក់ F ដំបូងឡើយនាងគិតចង់គេចចេញពីចំណាត់ថ្នាក់នេះប៉ុណ្ណោះ ប៉ុន្តែយូរៗទៅទើបដឹងថាវិធីតែមួយគត់ដើម្បីបញ្ឈប់គ្រប់យ៉ាងនោះគឺត្រូវតែបំផ្លាញប្រព័ន្ធ Pyramid នេះចោល។

Duty After School (2023)

ប្រយុទ្ធជាមួយមនុស្សគ្នាឯងហត់ហើយ ឥឡូវមកប្រយុទ្ធជាមួយមនុស្សក្រៅភពវិញម្ដង! ដូច​ ​ដឹង​ហើយ​ថា កូរ៉េ​ជា​ប្រទេស​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់ខ្លាំងចំពោះការ​ប្រឡង​ចូល​សកលវិទ្យាល័យ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើត​ឡើង បើកំពុងតែ​តានតឹង​ពេល​ត្រៀម​ប្រឡងហើយ ពិភពលោក​បែរត្រូវ​អេលាន​ចូល​លុកលុយ? ស្របពេលដែលកម្លាំងយោធាមានមិនគ្រប់គ្រាន់ដើម្បីទប់ទល់ សិស្សវិទ្យាល័យថ្នាក់ទី១២ក៏ត្រូវចូលរៀនវគ្គប្រយុទ្ធនឹងមនុស្សក្រៅភពក្រោយម៉ោងសិក្សា ជាថ្នូរនឹងពិន្ទុបន្ថែមដែលអាចយកទៅប្រើប្រាស់ពេលដាក់ពាក្យនៅសាកលវិទ្យាល័យ។ ក្នុងរឿងនេះយើងនឹងបានឃើញក្មេងៗច្រើនក្រុមមានទាំងក្រុមអ្នករៀនសូត្រ ក្រុមតារាប្រចាំសាលា ក្រុមប្រើកម្លាំងបាយ ក្រុមកូនអ្នកមាន និងក្រុមផ្សេងៗទៀតដែលត្រូវងាកទៅកាន់កាំភ្លើង និងអាវុធ ដើម្បីប្រយុទ្ធជាមួយមនុស្សក្រៅភព។ ខណៈ​ភ័យបុកពោះជំនួសតួអង្គ អ្នកទស្សនា​ក៏អាច​មើល​ឃើញ​នូវ​ភាព​អាត្មានិយម ភាពឆោតល្ងង់របស់ពួកគេដែលមានការប្រែប្រួលជាប្រសើរឡើងបន្តិច​ម្ដងៗ​តាម​រយៈ​បទពិសោធន៍ដែលពួកគេជួបប្រទះ។

Bitch x Rich (2023)

ងាកចេញពីរឿងបែប Action ក្ដៅគគុក មកមើលរឿងបែប​ហ្គេមចិត្តសាស្ត្រ និង​ការ​ស៊ើប​អង្កេត​វិញជាមួយរឿងភាគ Bitch x Rich ដែល​នាំ​ទស្សនិកជន​ទៅកាន់​បរិវេណ​សាលា​អន្តរជាតិ Cheongdam ជាសាលាដែល​ពោរពេញ​ទៅ​ដោយ​កូន​អ្នក​មាន។ ក្នុងចំណោមក្មេងសង្គមថ្នាក់ខ្ពស់ទាំងនោះ Baekjena (សម្ដែងដោយ Yeri សមាជិកក្រុម Red Velvet) គឺប្រៀបដូចជាម្ចាស់ក្សត្រីរបស់សិស្សទាំងអស់ ដោយនាងគឺជាអ្នកស្នងមរតកត្រកូល Chaebol ជំនាន់ទី ៣ និងជា Influencer ដ៏ល្បីល្បាញដែលអ្នកណាៗក៏ចង់មានជីវិតដូច។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​នាង​បាន​​ជាប់​ពាក់ព័ន្ធ​ និង​ក្លាយ​ជា​ជន​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​មួយ​ ដោយសាក្សីសំខាន់គឺ Kim Hye In (សម្ដែងដោយ Lee Eun Sam) ជាសិស្សថ្មីដែលឆ្លាតវៃ ប៉ុន្តែមានឋានៈក្រីក្រ ហើយបានផ្ទេរចូលសាលាដោយហេតុផលអាថ៌កំបាំងមួយចំនួន។ ជំនួបនៃតួអង្គទាំងពីរបានក្លាយជាសង្រ្គាមចិត្តសាស្ត្រដែលមនុស្សមកពីឋានៈផ្សេងគ្នាត្រូវចេញមកប្រយុទ្ធគ្នាដើម្បីការពារខ្លួនឯងរៀងៗខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *