សាលាបឋមសិក្សាដាច់ស្រយាលលើកោះដែល វណ្ណដា បានជួយឧបត្ថម្ភពេលនេះទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់ហើយ។ តារាចម្រៀងរ៉េបរូបនេះបានឧបត្ថម្ភ ១០០០ ដុល្លារតាមរយៈមូលនិធិដែលរៀបចំឡើងដោយសណ្ឋាគាររ៉ូយ៉ាល់សេន។


ក្រោយទទួលបានជំនួយឧបត្ថម្ភជាបន្តបន្ទាប់ ពេលនេះសាលាបឋមសិក្សាសុខសាន្តទទួលបានប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ហើយ។ កាលពីព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញនេះមានការរៀបចំពិធីសម្ពោធ និងប្រគល់ប្រព័ន្ធទឹកស្អាតជូនដល់សាលាបឋមសុខសាន្តដែលស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំច្រើនរូបព្រមទាំងបណ្ដាអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ នាឱកាសនោះដែរក៏មានការចែកជូនសម្ភារៈសិក្សាជូនទៅកាន់សិស្សានុសិស្សនៅទីនោះ ១៣០ នាក់ផងដែរ។
គួរឱ្យដឹងដែរថា ប្រព័ន្ធទឹកស្អាតតម្លៃជិត ៦ពាន់ដុល្លារដែលជាជំនួយរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា និងក្រុមហ៊ុនរ៉ូយ៉ាល់សេន ព្រមទាំងម្ចាស់ជំនួយជាច្រើនទៀតត្រូវបានប្រគល់ជូនសាលាបឋមសិក្សាសុខសាន្តដើម្បីសិស្សានុសិស្សទុកសម្រាប់ប្រើប្រាស់៕






រូបភាព ៖ The Royal Sands Koh Rong Resort























Account
Security
Favourite Content