ការរង់ចាំត្រូវបញ្ចប់! ទីបំផុត វណ្ណដា ប្រាប់វេលាចេញ Album «$KULL II» ជាផ្លូវការ

ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង​រ៉េប​មាឌ​ល្អិត​សំឡេង​ធំ វណ្ណដា ពិត​បាន​ជ្រាប​ច្បាស់​ហើយ​ថា តារា​ចម្រៀង​ពេញ​ដោយ​សមត្ថភាព​រូប​នេះ​បាន​ធ្វើ​ឱ្យ​កក្រើក​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា ថែម​ទាំង​សាង​ភាព​ល្បី​ល្បាញ​ឱ្យ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ទៀត​ផង តាមរយៈ​ស្នាដៃ​ចម្រៀង​មិន​ចម្លង​ពី​គេ​ជា​ច្រើន​បទ ក្នុង​ចំណោម​នោះ​បទ​ចម្រៀង «Time to Rise» ល្បីល្បាញ​យ៉ាង​ខ្លាំង រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​ជា​សិល្បករ​ដំបូង​នៃ​ប្រទេស​កម្ពុជា បាន​ឈរ​នៅ​លើ​ទំព័រ​មុខ​នៃ​ទស្សនាវដ្ដី​អន្តរជាតិ LiFTED Asia ប្រចាំ​ខែ​ធ្នូ​ឆ្នាំ ២០២១ ថែម​ទៀត​ផង។

ថ្មីៗកន្លងទៅនេះ វណ្ណដា ទើប​តែ​ទម្លាក់​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មួយ​បទ ចំណង​ជើង​ថា «BOK KALO»។ បទ​ថ្មី​នេះ កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ដោយសារ​បទភ្លេង​ថ្មី​ប្លែក អម​ជាមួយ​សំឡេង​រ៉េប​ធ្ងន់​របស់​លោក ធ្វើ​ឱ្យ​បទ​នេះ​ទទួល​បាន​ការ​ចូល​ទស្សនា (View) ជាច្រើន​នៅ​លើ Channel YouTube ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

ក្រឡេក​មក​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ Vann Da – វណ្ណដា បាន​ឱ្យ​ដឹង​ដំណឹង​ដ៏​រីករាយ​មួយ​ជូន​ចំពោះ​ហ្វេន​ៗ​អ្នក​ស្រលាញ់​បទ​ចម្រៀង​របស់​លោក។ ដំណឹង​រីករាយ​នោះ គឺ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ដែល​ខ្លួន​នឹង​បញ្ចេញ Album ថ្មី​ដែល​មាន​ឈ្មោះ​ថា «$KULL II» ដែល Album «$KULL II» របស់តារាចម្រៀងរូបនេះ ត្រូវ​មហាជន​ទន្ទឹង​រង់ចាំ​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ ពោល​បន្ទាប់ពី​លោក​បញ្ចេញ Album $KULLលើក​ទី​១​មក​ម៉្លេះ។ អ្វី​ដែល​កាន់​តែ​ធ្វើឱ្យ​អ្នកគាំទ្រ​រំភើប គឺ វណ្ណដា បាន​បង្ហើប​ទៀត​ថា Album «$KULL II» របស់​លោក​នឹង​មាន​២​វគ្គ ដែល​នឹង​ចេញ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង។

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការតារាចម្រៀងមានប្រភពចេញពីខេត្តកំពង់សោម ឱ្យដឹងថា៖ «សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំដឹងថានេះគឺជាដំណឹងមួយដែលអ្នករាល់គ្នាកំពុងរង់ចាំ ខ្ញុំបានធ្វើការប្រកាសម្ដងរួចមកហើយកាលពីថ្ងៃ SKULL DAY CONCERT កាល​ពីសបា្ដហ៍មុន។ ហើយសម្រាប់ហ្វេនៗដែលមិនបានចូលរួម គឺ $KULL II នឹងចេញជាផ្លូវការនាថ្ងៃទី​ ២០ ខែ ឧសភា ខាងមុខនេះ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ $KULL II នឹងមានពីរវគ្គ (2 parts) ដែលវគ្គ ២ នឹងចេញផ្លូវការនៅក្នុងឆ្នាំតែមួយនៅចុងឆ្នាំនេះតែម្ដង។ សម្រាប់ព័ត៍មានបន្ថែមដូចជា គម្រោងនៃការចេញអាល់ប៊ុម, Tracklist, ចំណងជើងបទចម្រៀង នឹងមកដល់ឆាប់ៗនេះ!!

What’s up everyone I know y’all been waiting to hear this news from me since last year. I already announced this at $KULL DAY CONCERT last week but for those who didn’t get to join, I got HUGE news for you. $KULL II is officially coming out on May 20th, 2022 and what’s even better is that I’m going to drop 2 albums this year which means $KULL II Part 2 is coming out around December 2022! I just ended up making so much music for you that I had to split it up! More information about the release plan, tracklist, title of the songs etc coming soon!! 
#VANNDA #SKULLII #SKULLIIALBUM #20220520 »

ក្រៅពីដំណឹងបញ្ចេញ Album «$KULL II» ឆាប់ៗនេះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ លោកនឹងរៀបចំ $KULLTHEALBUM Concert ដោយការប្រគំតន្រ្តីសម្រាប់ $KULLTHEALBUM (2020) គឺមានតែម្ដងនេះតែប៉ុណ្ណោះសម្រាប់ day one fans របស់លោក។ បន្ថែមពីលើនោះ​ វណ្ណដា ក៏នឹងមានគម្រោងដ៏ធំមួយទៀតនោះគឺ $KULL TOUR លើកទី ១ នៅប្រទេសកម្ពុជាយើង ដែលលោកនឹងមាន solo tour នឹងប្រព្រឹត្ដិឡើងនៅ ៥ ខេត្ត ក្រុង។ $KULL TOUR នឹងមកដល់នាពេលឆាប់ៗក្នុងរដូវវស្សាខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ