ក្រោយការស្ងៀមស្ងាត់មួយរយៈពេលនេះ វណ្ណថាន បានចេញលិខិតបំភ្លឺជាសារណៈនៅលើអាខោនផ្លូវការរបស់លោកកាលពីប៉ុន្មាននាទីមុននេះ ពាក់ព័ន្ធករណីនារីម្នាក់បានចោទប្រកាន់លោក ថាបានបំពានមកលើរូបរាងកាយរហូតកើតមានជំងឺ និងបានធ្វើជាវីដេអូចែករំលែកពេញទាំងបណ្ដាញសង្គម។

យោងតាមសេចក្ដីបំភ្លឺនៅក្នុងលិខិតមួយច្បាប់ដែលបានបង្ហោះនៅលើអាខោនផ្លូវការរបស់ម្ចាស់បទ «អាបុិប» បានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុនៃការរក្សាភាពស្ងប់ស្ងាត់មិនតបត ក៏ព្រោះតែខាងមេធាវីរបស់លោកកំពុងតែប្រមូលភស្តុតាងពាក់ព័ន្ធករណីចោទប្រកាន់ពីនារីម្នាក់មកកាន់រូបលោក ដើម្បីរក្សាភាពស្អាតស្អំជូនរូបលោកវិញ។
មួយទៀតនោះ លោកក៏បានអំពាវនាវទៅដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានចុះផ្សាយព័ត៌មានមិនពិតទាក់ទងនិងរូបលោកសុំមេត្តាកុំបន្តផ្សព្វផ្សាយ ព្រមទាំងចែករំលែកទៀត ព្រោះថាការចុះផ្សាយនូវព័ត៌មានមិនពិតបែបនេះ ពិតជាប៉ះពាល់ដល់ខ្លាំងទៅដល់ជីវិតបុគ្គល អាជីព និងបំពុលដល់សង្គមជាខ្លាំង។

នៅក្នុងលិខិតបំភ្លឺខាងលើ វណ្ណថាន ក៏បានធ្វើការសុំទោសទៅកាន់សាធារណៈជនទាំងអស់ដែលខ្លួនពុំអាចធ្វើការបកស្រាយជូនភ្លាមៗ ខណៈពេលដែលកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកត្រូវបានបង្កាច់បង្ខូចបែបនេះ ក៏ព្រោះតែលោកសម្រេចចិត្តដោះស្រាយបញ្ហាទាំងអស់នេះតាមនីតិវិធី ដើម្បីបញ្ជាក់ភាពស្អាតស្អំ ក៏ដូចជាស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសមកវិញ៕























Account
Security
Favourite Content