មើលតែសកម្មភាព វ៉ៃហាំង ធ្វើដាក់ យូប៊ីន ទៅ នរណាមិនលើសជាតិស្ករ!

ហ្ហ្វេនៗ​របស់​កញ្ញា ស៊ីន យូប៊ីន ពិត​​ជ្រាប​ហើយ​ថា ម្សិលមិញ​នេះ តារា​សម្ដែង​ស្រី​ឆ្នើម​លំដាប់​ប្រទេស​រូប​នេះ ទើប​ចុះ​ហត្ថលេខា​ជា​ទូត​សុឆន្ទៈ​ឱ្យ​ក្រុមហ៊ុន CHIP MONG LAND រយៈពេល ២ ឆ្នាំ បន្ថែម​ពី​លើ​ការងារ​សិល្បៈ និង​ជំនួញ​ក្រៅ​សិល្បៈ​ដ៏​សែន​មមាញឹក​របស់​នាង។ ក្នុង​ឈុត​រ៉ូប​ពណ៌​ទឹក​ប៉ិច​ក្រមៅ​នា​ពិធី ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ ពិត​ជា​ស្រស់​ស្អាត ហើយ​ថ្លៃថ្នូរ​ខ្លាំង សក្ដិសម​តំណែង​ការងារ​ថ្មី​ដែល​ទើប​បាន​នៅ​ពេល​នេះ។ ស៊ីន យូប៊ីន គឺជា​តារា​ស្រី​ទី២ ដែល​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​ឱ្យ CHIP MONG LAND បន្ទាប់​ពី​អ្នក​ម៉ាក់​សម័យ​ថ្មី ឱក សុគន្ធកញ្ញា។

លោក ខាត់ វ៉ៃហាំង មុន​នេះ​បន្តិច​បាន​បញ្ចេញ​រូបថត​ស្វីត​ៗ​ជាច្រើន​សន្លឹក បង្ហាញ​ពី​សកម្មភាព​ធ្វើ​ដំណើរ​ទៅ​អបអរសាទរ​សមិទ្ធផល​ការងារ​ជា​ទូត​សុឆន្ទៈ​ឱ្យ​ក្រុមហ៊ុន​ដ៏​ធំ​នេះ។ សកម្មភាព​តិចតួច​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ពី​មនុស្ស​ប្រុស​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់ និង​ការ Surprise គ្នា​របស់ វ៉ៃហាំង និង យូប៊ីន ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្ទើរ​លើស​ជាតិ​ស្ករ​ទៅ​ហើយ ចុះ​ទម្រាំ​សាមី​ខ្លួន​កញ្ញា ស៊ីន យូប៊ីន ទៀត​នោះ មិន​ដឹង​ជា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​បែប​ណា​ទៅ។

«ទឹកចិត្ត​តិចតួច​របស់fan» ជា Caption ដែល​តារា​សម្ដែង​ឆ្នើម ខាត់ វ៉ៃហាំង សរសេរ​ភ្ជាប់​ជាមួយ​រូបថតច្រើនសន្លឹក ដែល​លោក​ជិះ​ម៉ូតូ​ដឹក​បាច់​ផ្កា​ទៅ​ឱ្យ​ យូប៊ីន ផ្ទាល់ដៃ។ គ្រាន់តែ​ឃើញ​សកម្មភាព​តូច​ៗ ដែល វ៉ៃហាំង ធ្វើ​ដាក់ យូប៊ីន កំពុង​វាយប្រហារ​ចិត្ត​ហ្វេន​ៗ​មិន​តិច​នោះ​ទេ។

សកម្មភាព​បែប​នោះ​មិនមែន​ជា​រឿង​ថ្មីថ្មោង​ទេ​ដែល វ៉ៃហាំង និង យូប៊ីន បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ការ​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ឆាប់​ៗ​នេះ អ្នក​ទាំងពីរ​ក៏​នឹង​មាន​ចំណងដៃ​រឿង​ថ្មី​ជូន​ដល់​ហ្វេន​ផង​ដែរ ហើយ​ជា​រឿង​ភាគ​ស្នេហា​រ៉ូម៉ែនតិច​មាន​ចំណងជើង​ថា «Oh My Crush» របស់​ស្ថានីយ៍​ទូរទស្សន៍​ភីអីនអិន។ រឿង​នេះ ស៊ីន យូប៊ីន ត្រូវ​សម្ដែង​តួឯក​ស្រី​ជា​នារី​ហាយសូរ ខណៈ​តួឯក​ប្រុស​ វ៉ៃហាំង ជា​កំលោះ​អ្នក​ចម្ការ។ គ្រាន់តែ​រូបថត​សកម្មភាព​រឿង​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​កន្លង​ទៅ ហ្វេន​ៗ​រមួល​ពោះ​រង់ចាំ​មើល​ស្នាដៃ​រឿង​នេះ​ទៅ​ហើយ ស្រប​ពេល freshie girl ជំនាន់ ទី​១២ និង​លោក ខាត់ វ៉ៃហាំង អះអាង​ឱ្យ​ដឹង​ថា សាច់​រឿង​នេះ​ពិតជា​ថ្មី ហើយ​ប្លែក ពិសេស​អត្តចរិក​តួឯក​ស្រី​តែម្ដង គឺ​ខ្មឺត​ជាង​រឿង​សព្វ​មួយ​ដង៕៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន