តារាសម្ដែងកូរ៉េ Han So-hee និងសមាជិក TWICE, Mina បានបង្អួតសម្រស់ចែងចាំលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី ៧៨ លើទឹកដីប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែឧសភា។




ក្នុងនោះ Han So-hee បានចូលរួមក្នុងនាមជាទូតសុច្ឆន្ទៈសកលសម្រាប់ក្រុមហ៊ុន Boucheron ដែលជាម៉ាកគ្រឿងអលង្ការល្បីមួយរបស់បារាំង និងបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងរូបសម្រស់ដ៏គួរឱ្យភ្ញាក់ផ្អើលមិនអាចប្រកែកបាន។
នេះជាការបង្ហាញខ្លួនជាលើកទីពីររបស់ So Hee នៅមហោស្រព Cannes ជាមួយប្រេន Boucheron បន្ទាប់ពីបានចូលរួមលើកដំបូងកាលពីឆ្នាំមុន។ ក្នុងឆ្នាំនេះ តួឯកស្រីរឿង “Nevertheless” បានបង្ហាញភាពទាក់ទាញបែបភាពចាស់ទុំជាងមុន និងភាពជឿជាក់ដោយមិនចាំបាច់ព្យាយាម។
បន្ទាប់ពីការបង្ហាញខ្លួននៅទីក្រុងកាន បច្ចុប្បន្ន Han So-hee ក៏កំពុងត្រៀមខ្លួនសម្រាប់កម្មវិធីជួបជុំអ្នកគាំទ្រជុំវិញពិភពលោកលើកដំបូងរបស់នាងមានឈ្មោះថា “Xohee Loved Ones” ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងបាងកកក្នុងខែកក្កដានេះ រួចហើយនឹងបន្តនៅទូទាំងអាស៊ី អាមេរិក និងអឺរ៉ុប។



ក្រឡេកមកមើល Mina សមាជិកក្រុម TWICE ក៏បានបង្ហាញខ្លួនយ៉ាងស្រស់សោភាដែរនៅលើកម្រាលព្រំក្រហមនៃមហោស្រព Cannes។
តំណាងឱ្យ Boucheron ក្នុងនាមជាទូតសុច្ឆន្ទៈមួយរូបដែរនោះ Mina បានបង្ហាញម៉ូដសក់បែបស្រគត់ស្រគំ ខ្សែកម៉ូដស្លឹកឈើ និងរ៉ូបវែងពណ៌ខ្មៅ។ រូបសម្រស់របស់នាងបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដើរលើកម្រាលព្រំក្រហម។


បន្ទាប់ពីបង្ហាញខ្លួនលើកម្រាលព្រំនៅពេលថ្ងៃ នៅល្ងាចថ្ងៃដដែលតារាស្រីទាំង២រូបក៏បានបង្ហាញខ្លួនក្នុងកម្មវិធីពានរង្វាន់ Kering Women In Motion Awards ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍មហោស្រពទីក្រុងកានផងដែរ ដោយ Han So-hee បានប្ដូរពីរ៉ូបវែងពណ៌ស មករ៉ូបខ្លីពណ៌ខ្មៅ ខណៈ Mina បានប្ដូរពីរ៉ូបពណ៌ខ្មៅ មករ៉ូបពណ៌សវិញ។
នៅល្ងាចនោះ តារាស្រីទាំងពីររូបបានចូលថតរូបជាមួយគ្នាផងដែរ ព្រមជាមួយនឹង CEO របស់ប្រេន Boucheron គឺអ្នកស្រី Hélène Poulit-Duquesne ៕
























Account
Security
Favourite Content