អនាគតឪពុកក្មេក Taylor Swift រៀបរាប់ពីគម្រោងកូនប្រុស Travis Kelce សុំមិត្តស្រីរៀបការ  

លោក Ed Kelce ឪពុករបស់ Travis Kelce បានចែករំលែករឿងរ៉ាវ ដែលកូនប្រុសសុំការប្រឹក្សាខ្លួន ដើម្បីសុំមិត្តស្រី​ Taylor Swift រៀបការ ដោយជាក់ស្ដែង រូបភាពដែលបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមទាំងនេះ បានកើតឡើងតាំងតែពី ២សប្ដាហ៍មុន។

កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែសីហា កន្លងទៅ Taylor Swift និង Travis Kelce បានប្រកាសដំណឹងដ៏រីករាយថា ពួកគេបានសម្រេចចិត្តភ្ជាប់ពាក្យ ទទួលនាមជាគូដណ្ដឹងហើយ ដោយគូស្នេហ៍កីឡាករបាល់ឱប និងតារាចម្រៀងមួយគូនេះ បានចែករំលែកទិដ្ឋភាពនៃឱកាសពិសេសជូនអ្នកគាំទ្រផងដែរ។

ដោយឡែក កាលពីថ្ងៃទី២៧ នេះ ឪពុករបស់ Travis Kelce លោក Ed Kelce ទើបតែបានផ្ដល់កិច្ចសម្ភាសន៍ពីគម្រោងសុំរៀបការរបស់កូនប្រុសខ្លួនជាមួយនឹងសារព័ត៌មាន New 5 ដោយលោកបានរៀបរាប់ថា ជាក់ស្ដែង ការសុំរៀបការនេះ បានកើតឡើងនៅក្នុងបរិវេណផ្ទះរបស់កូនប្រុសលោក តាំងតែពីជាង ២សប្ដាហ៍មុនមកម៉្លេះ។

លោកឪពុករូបនេះ បានឱ្យដឹងបន្តថា៖ “ដំបូង គាត់ចង់ពន្យារពេលមកដល់សប្ដាហ៍នេះ។ ខ្ញុំគិតថា គាត់អាចនឹងចាប់ផ្ដើមភ័យ។ គាត់ចង់ពន្យារពេល ដើម្បីអាចរៀបចំកម្មវិធីចេញមកឱ្យធំ ដើម្បីឱ្យវាក្លាយជាពេលវេលាដ៏ពិសេស។ តែខ្ញុំតែងតែព្យាយាមប្រាប់គាត់ម្ដងហើយម្ដងទៀតថា កូនចង់សុំមិត្តស្រីរៀបការនៅតាមដងផ្លូវធម្មតាក៏បាន ធ្វើនៅទីណាក៏ធ្វើទៅ អ្វីដែលសំខាន់នោះ គឺពេលវេលាដែលកូនលុតជង្គង់សុំនាងរៀបការទៅវិញទេ”។

Ed Kelce បានចែករំលែកពីគម្រោងលម្អិតរបស់កូនប្រុសខ្លួនថា Travis Kelce បានធ្វើជាបបួល Taylor Swift ទៅញ៉ាំអាហារពេលល្ងាចជុំគ្នា ហើយនៅពេលដែលអ្នកទាំងពីរដើរមកដល់សួនខាងក្រៅផ្ទះ ទើបគេលុតជង្គង់សុំមិត្តស្រីរូបនេះរៀបការ។

លោកបានឱ្យដឹងបន្ថែមថា ខ្លួនបានទទួលដឹងឮគម្រោងនេះ ជាងមួយខែមកហើយ តែក៏មិនមានអារម្មណ៍ចម្លែកអ្វីដែល​ ព្រោះ ២ឆ្នាំនៃទំនាក់ទំនងស្នេហានេះ លោកឃើញថា ពួកគេស្រឡាញ់គ្នាខ្លាំង ហើយលោកមិនធ្លាប់បានឃើញកូនប្រុសមានក្ដីសុខយ៉ាងនេះពីមុនមកទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *