តារាចម្រៀងស្រីខេប៉ុប និងតារាសម្ដែង Hyeri បានសម្ដែងអារម្មណ៍ខកចិត្ដ និងសម្រក់ទឹកភ្នែកក្រោយភាពយន្ដដែលនាងសម្ដែងជាតួឯកស្រីដំបូងរបស់នាងមិនទទួលជោគជ័យដូចការរំពឹងទុក។ ភាពយន្ដ “Victory” ដែលបានចាក់បញ្ចាំងក្នុងរោងភាពយន្ដ ហាក់មិនបានការចាប់អារម្មណ៍ឡើយ ជាពិសេស អ្នកចូលទៅទស្សនាមានចំនួនតិចខ្លាំងសឹងមិនគួរឲ្យជឿ។



សម្រាប់ភាពយន្ដ “Victory” អ្នកចូលទស្សនានៅថ្ងៃដំបូងមានតែចំនួន ៣៦០០០ នាក់ និងនៅសប្ដាហ៍ដំបូង មានត្រឹមជាង ២០ ម៉ឺននាក់ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤ រឿងនេះមានអ្នកទស្សនាត្រឹម ២៩ ម៉ឺននាក់ប៉ុណ្ណោះ ខណៈរឿងនេះត្រូវការចំនួនអ្នកទស្សនារហូតដល់ ២,៥ លាននាក់ដើម្បីរួចថ្លៃដើម។
ទន្ទឹមនេះ តារាស្រី Hyeri បានបង្ហាញពីអារម្មណ៍ក្តុកក្ដួល ចំពោះការបរាជ័យសម្រាប់ភាពយន្ដ “Victory”។ រូបនាងខូចចិត្ដ និងបានសម្រក់ទឹកភ្នែកទៀតផង។ តារាស្រីរូបនាងបានលើកឡើងថា៖ នាងបានយំរហូត ដោយសារតែនាងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ នាងសឹងមិនជឿវាការពិតទេ។ នាងយំដោយសារតែមានអារម្មណ៍ដឹងគុណ ចំពោះមនុស្សគ្រប់គ្នាដែលគាំទ្រនាង។ វានឹងដល់ទីបញ្ចប់ឆាប់ៗ ជាងការរំពឹងទុក ប៉ុន្ដែនាងអរគុណដល់មនុស្សគ្រប់គ្នាដែលតែងតែគាំទ្រនាង។ ដោយសារតែមានការគាំទ្រ ទើបនាងអាចនៅរឹងមាំ។ នាងសង្ឃឹមថា ថ្ងៃស្អែកនឹងជាការចាប់ផ្ដើមថ្មីមួយ។



គួរបញ្ជាក់ថា ភាពយន្ដ “Victory” ជាភាពយន្ដផ្ដោតលើសាច់រឿងមួយដែលកើតឡើងក្នុងឆ្នាំ ១៩៩៩ និយាយពីសិស្សសាលាពីរនាក់ ដែលសម្ដែងដោយតារាស្រី Hyeri និងតារាប្រុស Park SeWan។ ទាំងពីរនាក់មានបំណងក្លាយជាអ្នករាំ។ រឿងនេះត្រូវបានដឹកនាំដោយលោក Park Beom Soo។ ដើមឡើយរឿងនេះត្រូវបានគេរំពឹងថា នឹងទទួលបានជោគជ័យខ្លាំង ដោយសារតែជារឿងនិយាយអំពីជីវិតយុវវ័យ មានលាយឡំ កំប្លែង និងគ្រប់រសជាតិជីវិត តែគួរឲ្យសោកស្ដាយ ភាពយន្ដ “Victory” មិនជោគជ័យដូចការរំពឹងទុកទេ៕

























Account
Security
Favourite Content