ដំណឹងល្អ! Tik Tok គ្រោងវិនិយោគរាប់ពាន់លានដុល្លារ ចូលក្នុងតំបន់អាស៊ីអាគ្នេយ៍

កម្មវិធីវីដេអូខ្លីៗ Tik Tok ដែលជាកម្មវិធីកំពុងទទួលបានការពេញនិយមពីយុវវ័យ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញប្រភេទអាជីវកម្មអេឡិចត្រូនិក e-commerce ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ខណៈពេលដែលអ៊ឺរ៉ុប និងអាមេរិក កំពុងដាក់កំហិតលើបញ្ហាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៃកម្មវិធីនេះ។

អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានប្រជាជនសរុបចំនួន ៦៣០ លាននាក់ ហើយពាក់កណ្តាលនៃចំនួនប្រជាជននេះមានអាយុក្រោម ៣០ឆ្នាំ។ វាគឺជាទីផ្សារដ៏ធំបំផុតមួយរបស់ TikTok ដោយក្នុងមួយៗខែនៅតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនប្រើប្រាស់កម្មវិធីនេះច្រើនជាង ៣២៥ លាននាក់។

ប៉ុន្តែវេទិកានេះមិនទាន់អាចកែប្រែទៅជាប្រភពចំណូល e-commerce ដ៏សំខាន់នៅក្នុងតំបន់នោះទេ ខណៈ Tik Tok អាចប្រឈមមុខនឹងដៃគូប្រជែងក្នុងតំបន់ដូចជា Shopee, Lazada របស់ Alibaba និង Tokopedia របស់ឥណ្ឌូណេស៊ី។

នាយកប្រតិបត្តិ Tik Tok លោក Shou Zi Chew បាននិយាយនៅក្នុងវេទិកាដែលខ្លួនរៀបចំនៅទីក្រុងហ្សាកាតាថា «យើងនឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

TikTok មិនបានផ្តល់នូវព័ត៌មានលម្អិតនៃផែនការចំណាយនោះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកលក់ដូរតូចៗដែលមានបំណងចូលរួមវេទិកាពាណិជ្ជកម្ម e-Commerce របស់ខ្លួនគឺ TikTok Shop។

លោក Chew បាននិយាយថា មាតិកានៅលើកម្មវិធីរបស់ខ្លួនកាន់តែមានភាពចម្រុះ សម្បូរបែប ដោយសារវាមានអ្នកប្រើប្រាស់កាន់តែច្រើន និងពង្រីកខ្លួនលើសពីគ្រាន់តែផ្សាយពាណិជ្ជកម្មទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញតាមរយៈតំណភ្ជាប់នៅលើកម្មវិធីក្នុងអំឡុងពេលផ្សាយផ្ទាល់ (livestreaming)។

អតីតបុគ្គលិក​ក្រុមហ៊ុន​ Facebook រូបនោះ ​បានបន្ថែមថាបច្ចុប្បន្ននេះ TikTok មានបុគ្គលិក ៨ ០០០ នាក់នៅអាស៊ីអាគ្នេយ៍ និងមានអ្នកលក់រាយតូចៗ ២ លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី កំពុងលក់ទំនិញរបស់ពួកគេនៅលើកម្មវិធីរបស់ខ្លួន។

បើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Momentum Works ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ជិត ១០០ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយប្រទេសឥណ្ឌូណេស៊ីមាន​ ៥២ ពាន់លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ