បើ​សង្សារ​​បញ្ចេញ​ទង្វើ ១០​យ៉ាង​នេះ មាន​ន័យ​ថា​គេ​ច្បាស់លាស់​ជាមួយ​អ្នក​ គ្មានថ្ងៃបោះបង់អ្នកឡើយ

១.​ នៅ​ក្បែរ​អ្នក​ជានិច្ច​

បុរស​ម្នាក់​នេះ​នឹង​នៅ​ក្បែរ​អ្នក​គ្រប់​ស្ថានការណ៍​ទាំងអស់​ មិន​ថា​សុខ​ឬ​ទុក្ខ។​ អ្នក​នឹង​ដឹង​ខ្លួន​ថា​គេ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​សម្រាប់​អ្នក។​ ចំណែក​ឯ​គេ​វិញ​ក៏​ត្រៀម​ខ្លួន​ក្នុង​ការ​តស៊ូ​ទៅ​មុខ​ជាមួយ​អ្នក​ដែរ។​

២.​ ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​កក់ក្តៅ​

គេ​នឹង​ធ្វើ​ឱ្យ​អ្នក​កក់ក្តៅ​ចិត្ត​ មាន​សុវត្ថិភាព​ និង​តែងតែ​នៅ​ក្បែរ​អ្នក​ជានិច្ច។​ អ្នក​នឹង​មិនមាន​អារម្មណ៍​ថា​កណ្តោចកណ្តែង​ ឬ​ខ្វះ​ភាព​ជឿជាក់​លើ​សេចក្តី​ស្រឡាញ់​របស់​គេ​ឡើយ​ សូម្បី​តែ​បន្តិច។​ គាត់​អាច​បោះបង់​ចោល​រឿង​សំខាន់​របស់​ខ្លួន​បាន​ បើ​វា​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត។​ ព្រោះ​គេ​ដឹង​ថា​រឿង​របស់​អ្នក​គឺ​ជា​អាទិភាព​ដំបូង​ ទោះ​បី​ជា​ពេល​ខ្លះ​វា​ធ្វើ​ឱ្យ​ខ្លួន​គេ​ពិបាក​ក៏​ដោយ។

៣.​ មិន​ក្បត់​ចិត្ត​អ្នក​

គេ​មិន​ដែល​គិត​ថា​ចង់​ក្បត់​អ្នក​ សូម្បី​តែ​មួយ​ដង​ ទោះ​បី​ជា​មាន​ឱកាស​ក៏​ដោយ។​ មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ចេះ​ប្រច័ណ្ឌ​ហួងហែង​រឿង​មនុស្ស​ទី​បី​ឡើយ។​ អ្វី​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​រូប​គេ​គឺ​សុទ្ធ​តែ​ជា​ភាពស្មោះស។​ គេ​ស្មោះត្រង់​ចំពោះ​អ្នក​ និង​បង្ហាញ​ភាព​ស្មោះត្រង់​ឱ្យ​អ្នក​បាន​ដឹង​យ៉ាង​ច្បាស់។​

៤.​ អាច​ទទួល​យក​ចំណុច​ខ្វះខាត​របស់​អ្នក​បាន​

គេ​បើក​ចិត្ត​ទទួល​យក​គុណវិបត្តិ​របស់​អ្នក​បាន​ ទោះ​បី​ពេល​ខ្លះ​វា​បង្ក​បញ្ហា​ដល់​ស្នេហា​អ្នក​ទាំងពីរ​ក៏​ដោយ។​ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ គេ​ទទួល​យក​អ្នក​ទាំង​ដែល​រឿង​ខ្លះ​សូម្បី​តែ​អ្នក​ខ្លួន​ឯង​ក៏​មិន​ចូលចិត្ត​ផង។​

៥.​ ចាំ​ស្តាប់​ការ​រៀបរាប់​របស់​អ្នក​ជានិច្ច​

គេ​តែងតែ​ស្តាប់​ការ​យល់​ឃើញ​របស់​អ្នក​ ទោះ​បី​ជា​ពេល​ខ្លះ​វា​ផ្ទុយ​ពី​គំនិត​របស់​គេ​ក៏​ដោយ​ តែ​គេ​នៅ​តែ​ស្តាប់​ហើយ​យល់​ពី​អ្នក។​ គេ​មិន​ដែល​មើល​ងាយ​បំណង​ល្អ​របស់​អ្នក​ឡើយ។​

៦.​ បង្ហាញ​ថា​អ្នក​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គេ​

គេ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ជា​ចំណែក​លើស​របស់​ជីវិត​គេ​ទេ។​ អ្នក​បាន​ដឹង​ពី​រឿង​គេ​គ្រប់​យ៉ាង​ មិន​ថា​រឿង​ការងារ​ គ្រួសារ​ មិត្តភក្តិ​ និង​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​គេ។​

៧.​ ចាំ​គាំទ្រ​អ្នក​

គេ​នឹង​ធ្វើ​ជា​អ្នក​គាំទ្រ​ដ៏​ល្អ​សម្រាប់​អ្នក​ ជា​កម្លាំង​ជម្រុញ​ឱ្យ​អ្នក​ធ្វើ​តែ​រឿង​ល្អៗ។​ នៅ​ក្បែរ​អ្នក​ ចាំ​ផ្តល់​ដំបូន្មាន​ ហើយ​ពេល​ខ្លះ​ក៏​ស្តាប់​ការ​រំសាយ​អារម្មណ៍​របស់​អ្នក​ដែរ។​​

៨.​ មិន​ចង់​យក​ឈ្នះ​អ្នក​

គាត់​មិន​ប្រកាន់​ខ្លួន​ មិន​ព្យាយាម​នៅ​ពី​លើ​អ្នក​ មិន​ចង់​យក​ឈ្នះ​អ្នក​គ្រប់​រឿង។​ ប៉ុន្តែ​គេ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ស្នេហា​ដែល​ស្មើ​ភាព​គ្នា​ រស់នៅ​ជាមួយ​គ្នា​យ៉ាង​សុខ​ស្រួល។​

៩.​ គេ​បារម្ភ​ និង​ចាំ​មើលថែ​អ្នក​ជានិច្ច​

គេ​តែងតែ​គិត​ពី​សុខ​សុវត្ថិភាព​របស់​អ្នក​ជានិច្ច​ បារម្ភ​ ខ្វាយខ្វល់​ ចាំ​មើលថែ​ យក​ចិត្ត​ទុក​ដាក់។​ ជាពិសេស​នៅ​ពេល​អ្នក​ឈឺ​ គេ​ព្រម​ ហើយ​រីករាយ​នឹង​នាំ​ទៅ​ពេទ្យ​គ្រប់​ពេល​ដែល​អ្នក​ត្រូវការ។ គេ​នឹង​ចាំ​សួរ​សុខ​ទុក្ខ​អ្នក​រហូត​ មិន​បណ្តោយ​ឱ្យ​អ្នក​មាន​អារម្មណ៍​កណ្តោចកណ្តែង។​ គេ​ធ្វើ​ឱ្យ​អ្នក​មាន​ថាមពល​ទាំង​កម្លាំង​កាយ​ និង​ចិត្ត​ក្នុង​ការ​រស់នៅ។​ ធ្វើ​ឱ្យ​អ្នក​ចង់​អភិវឌ្ឍន៍​ឱ្យ​ល្អ​ឡើង​ជានិច្ច។​

១០.​ គោរព​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​

គេ​រីករាយ​នឹង​បង្ហាញ​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ និង​ផ្តល់​ការ​គោរព​យ៉ាង​ល្អ។​ ទន្ទឹម​នឹង​នេះ​ គាត់​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​នាំ​អ្នក​ទៅ​ជួប​ក្រុម​គ្រួសារ​គាត់​ដែរ។​

ជា​ចុង​ក្រោយ​ ប្រសិន​បើ​អ្នក​បាន​ជួប​មនុស្ស​ប្រុស​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​មក​នៅ​ក្បែរ​ខ្លួន​ហើយ​ ត្រូវ​មើលថែ​ និង​រក្សា​ទុក​គេ​ឱ្យ​បាន​ល្អ។​ ព្រោះ​ថា​គេ​នេះ​ហើយ​ ដែល​នឹង​រស់នៅ​ជាមួយ​អ្នក​យូរ​អង្វែង​ ឬ​អាច​ហៅ​ថា​គូព្រេង​ក៏​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម