តារាម៉ូដែល ទៀន គីមចេង កាន់តែលេចធ្លោក្រោយជាប់ «Best Photo» វិញ្ញាសាថតម៉ូដក្រចកដៃ

តារាម៉ូដែលពោរពេញដោយភាពជឿជាក់ ទៀន គីមចេង កាន់តែធ្វើឱ្យខ្លួនឯងមានភាពលេចធ្លោថែមមួយកម្រិតទៀត ក្នុងការប្រកួតកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ បន្ទាប់ពីនាងបានជាប់ជាជយលាភី «Best Photo» ក្នុងវិញ្ញាសារថតម៉ូដហ្វេសសិនក្រចកដៃមកពី Nada Nail ណាដា នែល កាលពីសប្តាហ៍មុន។

លោក អូលីវ៉ា គង់ ស្ថាបនិកកម្មវិធី Cambodia’s Queen of The Catwalk បានលើកឡើងថា វាមិនមែនរឿងចៃដន្យដែល គីមចេង ឈ្នះ «Best Photo» ក្នុងវិញ្ញាសាថតម៉ូដហ្វេសសិនក្រចកដៃនេះ។ ហេតុផល គឺដោយសារនាងអនុវត្តត្រូវ concept នៃវិញ្ញាសា ដោយបានបង្ហាញយ៉ាងល្អិតល្អន់ពីម៉ូដក្រចកគ្រប់ម្រាម ពិសេសទឹកមុខរបស់នាងមើលទៅមានអំណាច ថាមពលត្រូវទៅនឹង concept នេះតែម្តង។

ជយលាភី «Best Photo» ក្នុងវិញ្ញាសារថតម៉ូដហ្វេសសិនក្រចកដៃ ជាសមិទ្ធផលដ៏ល្អឆ្ពោះទៅកាន់វគ្គបន្ទាប់ ព្រោះពិន្ទុពីការប្រកួតវគ្គតូចៗជាកត្តាជំរុញឱ្យបេក្ខនារីអាចឈានជើងចូលទៅវគ្គ Top ចុងក្រោយបាន។ បានន័យថា ប្រសិនបេក្ខនារីសន្សំពិន្ទុបានកាន់តែច្រើន នាងនឹងអាចមានឱកាសអាចចូលទៅវគ្គបន្ទាប់ ដើម្បីដណ្តើមតំណែងជា ​The Winnter កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១។

ក្រឡេកទៅមើល កញ្ញា ទៀន គីមចេង វិញនោះ​ គឺនាងសប្បាយចិត្តខ្លាំងណាស់ចំពោះលទ្ធផលដ៏ល្អ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់នាង។ បេក្ខនារីរូបនេះ សន្យាបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យខ្លួនឯងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រឱ្យបាន។ 

កុំភ្លេចរង់ចាំតាមដាន espisode 3 នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ដែលនឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:៤០ នាទីយប់ លើហ្វេសប៊ុកផ្លូវការ Sabay News Entertainment Oliva Kong Sabay News និង Cambodia’s Queen of The Catwalk ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ