ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ចាប់តាំងពីត្រូវរ៉ូវគ្នាវិញ អតីតបេក្ខភាពជើងខ្លាំងកម្មវិធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ និងគូស្នេហ៍ ស្រីស្អាត ឡុង ម៉ានីន រឹតតែផ្អែមល្អែមខ្លាំងលើសដើម ដោយជាញឹកញាប់អ្នកទាំង ២ តែងតែបង្ហាញកាយវិការល្អូកល្អិន យកចិត្តទុកដាក់គ្នាគ្រប់ទីកន្លែង និងបង្ហាញឱ្យហ្វេនៗមើល ហើយច្រណែនថែមទៀតផង។

ភ្ញាក់ផ្អើលខ្លាំងថ្មីៗនេះ ភិទិ និងគូស្នេហ៍ ស្រាប់តែដឹងដៃគ្នាថតរូបបែប Pre-wedding ហាក់ដូចត្រៀមមានដំណឹងល្អឆាប់ៗ។ ទោះមិនមែនជាដំណឹងល្អរឿងរៀបការ តែហ្វេនត្រេកអរខ្លាំងណាស់ ព្រោះស្ងាត់ៗ អ្នកមេម៉ាយសាច់សខ្ចីដូចបណ្តូលចេក ម៉ានីន ប្រកាសដំណឹងមានផ្ទៃពោះ ថែមទាំងបើកឱ្យហ្វេនទាយថា នាងទម្ងន់ប៉ុន្មានខែទៀតផង។ មិនតែប៉ុណ្ណោះនាងថែមទាំង Comment សួរហ្វេនថា «ប៉ាឈ្មោះទិ ចឹងកូន គួរដាក់ឈ្មោះ ទី ទូ រឺ ទូក» ធ្វើឱ្យហ្វេនគាំទ្រ ភិទិ រំភើបជាខ្លាំង ពេលដឹងថាគូស្នេហ៍ idol ខ្លួនកំពុងជិតក្លាយជាឪពុកគេ។

ទន្ទឹមការប្រកាសឱ្យដឹងថានាងកំពុងមានផ្ទៃពោះ ស្រីស្អាត ម៉ានីន ក៏ផ្តាំទៅ ភិទិ ដែលជាគូស្នេហ៍ថា «អ្នកជាមនុស្សចុងក្រោយរបស់ខ្ញុំហើយ សូមអ្នកកុំក្បត់ខ្ញុំណា ព្រោះទម្រាំខ្ញុំស្គាល់អ្នក មានគេធ្វើអោយខ្ញុំខកចិត្តច្រើនលើកណាស់មកហើយ» ខណៈម្ចាស់បទ មួយឆាវ ក៏បានចែករំលែករូបភាពគូស្នេហ៍កំពុងមានផ្ទៃពោះ ហើយភ្ជាប់ជាមួយពាក្យថា «Mommy»៕



























Account
Security
Favourite Content