ព្រោះបែបនេះទើបសិល្បករចាស់ៗខ្លះ មិនមានវត្តមានក្នុងកម្មវិធី «អ្នកស្នងមរតក»

បញ្ហា​សុខភាពធ្វើឲ្យសិល្បករ​ចាស់​ៗ​ខ្លះ​ មិន​អាច​មាន​វត្តមាន​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី ​«​​អ្នក​ស្នង​មរតក​»​ ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ​ ​ដឹក​នាំ​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​​​ ហើយ​ក្រុម​ការងារ​សមាគម​សិល្បករ​ខ្មែរ​បាន​ចុះ​សួរសុខ​ទុក្ខ​​ និង​បាន​នាំ​យក​អំណោយ​​ក៏​ដូច​ជា​ថវិកា​ជូន​ពួក​គាត់​ដោយផ្ទាល់​។​

​​​តារា​សម្ដែង នៅ​ សុនីតា​ តំណាង​ប្រធាន​សមាគមសិលបករ និង​ក្រុម​ការងារ​​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ពី​សមាគម​ និង​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​ និង​​​លោក​ជំទាវ​ ពេជ​ ច័ន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ​ចុះ​ជូន​ទៅ​ដល់​​គេហដ្ឋាន​របស់​សិល្បករ​ចាស់​ជរា ដែល​កំពុង​មាន​បញ្ហា​សុខភាព​​មិន​អាច​ចូល​រួម​​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី ​«​​អ្នក​ស្នង​មរតក​»​ នា​ពេល​កន្លង​មក​បាន​។​ តាម​រយៈ​ផេក​ផ្លូវ​ការ​របស់​សមាគម​សិល្បករ​ខ្មែរ​បាន​ឱ្យ​ដឹង​ថា​សិល្បករ​ចាស់​ជរា​ដែល​ក្រុម​ការងារ​បាន​ចុះ​ទៅ​ដល់​ទី​តាំង​ផ្ទាល់​​មាន​ដូច​ជា​៖​

១.តារាចម្រៀងជើងចាស់លោកគ្រូ នូ ស៊ិប ដែលមានវ័យជាង៧០ឆ្នាំ កំពុងមានជំងឺប្រចាំកាយជាច្រើនមុខ។

២.អតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ដែលកំពុងរស់នៅជាមួយជំងឺ​ប្រចាំកាយអស់រយៈពេល២០ឆ្នាំហើយ។

៣.តារាកំប្លែងលោកតា ប៉ិគក់ ដែលមានវ័យជាង៨០ឆ្នាំ

៤.វីរៈតន្ត្រីករវីយូឡុងល្បីល្បាញក្នុងទសវត្ស៦០ និង៧០ លោកគ្រូ អុំ ដារា ដែលមានវ័យ៨០ឆ្នាំ និងមិនអាចដើរជាច្រើនឆ្នាំមកហើយ។

៥.សិល្បករផ្នែកអាយ៉ៃល្បីល្បាញលោកគ្រូ ព្រហ្ម ម៉ាញ

៦.តារាចម្រៀងជើងចាស់លោកស្រី ហែម សុវណ្ណ ដែលមានជំងឺត្រូវសម្រាកសម្រាន្តលើកន្ទេល។

យ៉ាងណាមិញ​ ក្រៅ​អំពី​សិល្បករ​ប៉ុន្មាន​រូប​ខាង​លើ​​ក៏​មាន​សិល្បករ​មួយ​ចំនួន​ទៀត​​ដែល​មិន​​បាន​ចូល​រួម​កម្មវិធី​ដោយ​ផ្ទាល់​គឺ​បាន​មក​ទទួល​យក​អំណោយ​ដោយ​ផ្ទាល់​នៅទីស្នាក់ការសមាគម​រួចហើយ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី