មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងរំជួលចិត្ត នឹកអាណិតកូនស្រីតារាកំប្លែង នាយក្រិន ក្រោយបានដឹងថានាងតូចស៊ូញ៉ាំអំបិល និងទឹក ដើម្បីចម្អែតក្រពះព្រោះតែខ្លាចឪពុកលំបាក។

ថ្មីៗនេះនាយក្រិន និងកូនៗត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីកម្សាន្ត 3 FUN។ នៅក្នុងវីដេអូដែលបង្ហោះនៅលើឆាណែលកម្សាន្តមួយនេះកំពុងទាញចំណាប់អារម្មណ៍បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកឱ្យនឹកអាណិតទៅដល់ក្មេងស្រីម្នាក់ដែលចេះគិតខ្លាចឪពុកលំបាកទាំងដែលខ្លួនមានវ័យមិនទាន់១០ឆ្នាំផងនោះ។
តាមរយៈវីដេអូសម្ភាសកូនស្រីរបស់តារាកំប្លែងនាយក្រិន បានពោលទាំងក្ដុកក្ដួលថា៖ «អត់មានបាយញ៉ាំ ខ្ញុំអាចទ្រាំបាន បើអត់បាយញ៉ាំ តែមានទឹក ខ្ញុំផឹកទឹកឱ្យឆ្អែត»។ មិនតែប៉ុណ្ណោះ កូនស្រីតារាកំប្លែងរូបនេះក៏បានបង្ហើបប្រាប់បន្ថែមទៀតថា ពេលដែលអត់មានអីញ៉ាំ ខ្លួននិងបងៗព្រមទាំងឪពុកនាំគ្នាញ៉ាំអំបិល។
ឃ្លាសម្ដីដែលខ្ជាក់ចេញពីមាត់ក្មេងស្រីមានត្រឹមឪពុកជាអ្នកចិញ្ចឹមបីបាច់ថែរក្សាមួយនេះដែរកំពុងចាក់ទម្លុះបេះដូងមហាជនច្រើននាក់ នឹកអាណិតទៅដល់ក្មួយស្រីដែលមានភាពអត់ធ្មត់យល់ពីស្ថានភាពលំបាកនៅក្នុងគ្រួសារ ថែមទាំងពោលសរសើរនូវភាពអត់ធ្មត់ និងភាពឆ្លាតវៃរបស់ក្មេងស្រីតូចរូបនេះ ដោយរូបនាងនៅក្មេងសោះតែបែរជាយល់ការបែបនេះ។





គួរឱ្យដឹងថា ក្រោយបែកបាក់គ្រួសារ នាយក្រិន បាននាំកូនៗមករស់នៅខេត្តបាត់ដំបង ដោយប្រកបរបរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតរហូតទទួលបានការងារបន្ថែមលើការប្រូម៉ូតឱ្យផលិតក្នុងស្រុកមួយចំនួន។ បន្ថែមពីនេះ លោក និងកូនទាំង ៣ តែងថតជាវីដេអូខ្លីៗ និងទទួលការថតសម្ដែងនៅតាមខេត្ត ព្រមទាំងចិញ្ចឹមមាន់ទានៅផ្ទះដើម្បីបានប្រាក់បន្ថែមមកផ្គត់ផ្គង់ការចំណាយនៅក្នុងគ្រួសារ៕
សូមទស្សនាវីដេអូខ្លី៖ https://www.facebook.com/3funchannelcambodia/videos/1328541254881845
ប្រភពរូបភាព៖ នាយក្រិន បាត់ដំបង























Account
Security
Favourite Content