គិតមកទល់ពេលនេះ ជាង២ឆ្នាំហើយដែលតារាចម្រៀងរ៉េប វណ្ណដា ខកខានពុំបានទម្លាក់ Album ចម្រៀងបន្ទាប់របស់ខ្លួនខណៈ Album Skull I និង Skull II បានទម្លាក់រួចមកហើយក្នុងឆ្នាំ ២០២០-២០២២។

SKULL THE ALBUM ជាអាល់ប៊ុមចម្រៀងដំបូងរបស់ វណ្ណដា ដែលបានទម្លាក់នៅក្នុងឆ្នាំ ២០២០ ខណៈអាល់ប៊ុមចម្រៀងទី ២ SKULL2 SEASON1 បានទម្លាក់ក្នុងឆ្នាំ២០២២ ពោលគឺ ២ ឆ្នាំបន្ទាប់ពីអាល់ប៊ុមទី១។ នៅក្នុងអាល់ប៊ុមទី១ SKULL THE ALBUM របស់ វណ្ណដា មានចម្រៀងរហូតទៅដល់ ១៨ បទ រីឯអាល់ប៊ុមទី២ SKULL2 SEASON1 មាន ១៥ បទ។
តារាចម្រៀងរ៉េបល្បីឈ្មោះរូបនេះបានបង្ហោះការជូនដំណឹង ត្រៀមចេញអាល់ប៊ុមទី៣ របស់ខ្លួនដើមឆ្នាំថ្មីក្រោយ។ មុនទម្លាក់ Album ថ្មី វណ្ណដា បានរៀបចំកម្មវិធីមួយ The VannDa Listening Party Experience : Road to Album III រយៈពេល២ ថ្ងៃជាប់គ្នា ២៤ និង ២៥ ខែមករា ឆ្នាំ ២០២៥ នៅផ្សារទំនើប AEON Mall Mean Chey ខណៈសំបុត្រចូលរួមត្រូវបានដាក់លក់។

គួរឱ្យដឹងដែរថា ដំណើរទៅកាន់អាល់ប៊ុមទី៣ នេះធ្វើឱ្យហ្វេនរបស់ វណ្ណដា ទន្ទឹងមើលថានឹងមានបទចម្រៀងអ្វីខ្លះ និង Vibe បែបណា ខណៈអាល់ប៊ុមទី១ និងទី២ កន្លងមករបស់លោកទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីរួចមកហើយ៕
រូបភាព ៖ ហ្វេសបុក វណ្ណដា























Account
Security
Favourite Content