នៅក្នុង Podcast ជិត ២ ម៉ោងរបស់កម្មវិធី រៀនថត Rean Thort ធ្វើឲ្យមហាជនបានដឹងពីរឿងរ៉ាវជីវិតជាច្រើនរបស់តារាចម្រៀង KWAN។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗក្រោយបានដឹងបទចម្រៀង «មេឃបើកថ្ងៃ» ដែល KWAN featuring ជាមួយ វណ្ណដា ចំណាយទឹកប្រាក់ដល់ទៅ ១៣ ០០០ ដុល្លារ។

«មេឃបើកថ្ងៃ» ជាបទចម្រៀងលើកដំបូងសម្រាប់ KWAN និង វណ្ណដា ក៏ជាបទចម្រៀងដែលទទួលការគាំទ្រខ្លាំងនិងមានអ្នកចូលស្ដាប់ជាង ១០ លានដងក្រោយការទម្លាក់ជាផ្លូវការ Official Visualizer។ បទចម្រៀង featuring ដែលមាននៅក្នុង SONMALAI MIXTAPE ដែលចេញជាង ១ ឆ្នាំមកនេះពុំសូវមានអ្នកដឹងនោះទេថាធ្លាប់ឆ្លងកាត់រឿងរ៉ាវបែបណាខ្លះ និងចំណាយថវិកាអស់ប៉ុន្មាននោះ។
តាមរយៈការផ្ដល់បទសម្ភាសមួយដោយផ្ទាល់ក្នុង Broadcast រៀនថត កាលពីពេលថ្មីៗ កំលោះភូមិភាគចុងពាយ័ព្យ សូ សុទ្ធសុវណ្ណគង់ ហៅ KWAN បានបង្ហើបប្រាប់ឱ្យដឹងពីទឹកប្រាក់នៃការផលិត MV «មេឃបើកថ្ងៃ» ដែលដំបូងឡើយត្រូវបានអ្នកដឹកនាំជនជាតិអាមេរិក Jeremiah Overman ប៉ាន់ប្រមាណថា ៥ ទៅ ៦ ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺ ១៣ ០០០ ដុល្លារ។
ទោះជាបទមួយនេះហាក់ចំណាយទឹកប្រាក់ច្រើនបន្តិចមែន គុណភាព និងលទ្ធផលដែលទទួលបានក៏ល្អសក្ដិសមការចំណាយដែរ។ KWAN បានបញ្ជាក់ថាលុយថតបទចម្រៀង «មេឃបើកថ្ងៃ» ជាលុយរបស់លោកផ្ទាល់ដែលរកបានពីការធ្វើ Show។ លោកបាននិយាយបែបនេះថា «It’s my own cash , yeah ដើរធ្វើ Show យកលុយធ្វើ Music VDO»។








ត្បិតថា KWAN ជាតារាចម្រៀងស្រករក្រោយ ប៉ុន្តែកូនប្រុសអ្នកស្រុកម៉ាឡៃរូបនេះអាចឆក់បានបេះដូងអ្នកគាំទ្រមិនតិចនាក់តាមរយៈបទចម្រៀងរបស់លោក។ តាមរយៈបទសម្ភាសខាងលើលោកក៏បានបង្ហើបដែរថា លោកកំពុងធ្វើ MIXTAPE ជំនាន់ថ្មី។ ចង់ដឹងណាស់ថា រសជាតិបែបណានោះមានតែចាំរង់ចាំតាមដានការអាប់ដេតជាបន្តលើផេកផ្លូវការរបស់លោកទាំងអស់គ្នា៕
រូបភាព ៖ Kwan























Account
Security
Favourite Content