ទើបទម្លាយឲ្យដឹង! MV «មេឃបើកថ្ងៃ» វណ្ណដា និង KWAN ចំណាយប្រាក់ ១៣ ០០០ ដុល្លារ

នៅក្នុង Podcast ជិត ២ ម៉ោងរបស់កម្មវិធី រៀនថត Rean Thort​ ធ្វើឲ្យ​មហាជនបាន​ដឹង​ពី​រឿង​រ៉ាវ​ជីវិត​ជា​ច្រើន​របស់​តារា​ចម្រៀង KWAN។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បើកភ្នែក​ធំ​ៗ​ក្រោយ​បាន​ដឹង​បទ​ចម្រៀង «មេឃ​បើក​ថ្ងៃ» ដែល KWAN featuring ជាមួយ វណ្ណដា ចំណាយ​ទឹក​ប្រាក់​ដល់​ទៅ ១៣ ០០០ ដុល្លារ។

«មេឃ​បើក​ថ្ងៃ» ជា​បទ​ចម្រៀង​លើក​ដំបូង​សម្រាប់ KWAN និង វណ្ណដា ក៏​ជា​បទ​ចម្រៀង​ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង​និង​មាន​អ្នក​ចូល​ស្ដាប់​ជាង ១០ លាន​ដង​ក្រោយ​ការ​ទម្លាក់​ជា​ផ្លូវ​ការ Official Visualizer។ បទ​ចម្រៀង featuring ដែល​មាន​នៅ​ក្នុង SONMALAI MIXTAPE ដែល​ចេញ​ជាង ១ ឆ្នាំ​មក​នេះ​​ពុំសូវ​មាន​អ្នក​ដឹង​នោះ​ទេ​ថា​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​បែប​ណា​ខ្លះ ​និង​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ។

តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​មួយ​ដោយ​ផ្ទាល់​ក្នុង Broadcast រៀន​ថត កាល​ពី​ពេល​ថ្មីៗ​ កំលោះ​ភូមិ​ភាគចុងពាយ័ព្យ សូ សុទ្ធសុវណ្ណគង់ ហៅ KWAN បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ពី​​ទឹក​ប្រាក់​នៃ​ការ​ផលិត MV «មេឃ​បើក​ថ្ងៃ» ដែល​ដំបូង​ឡើយ​ត្រូវ​បាន​អ្នក​ដឹកនាំ​ជន​ជាតិ​អាមេរិក Jeremiah Overman ​ប៉ាន់​ប្រមាណ​ថា ៥ ទៅ ៦ ពាន់​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់​ស្ដែង​គឺ ១៣ ០០០ ​ដុល្លារ។

ទោះ​ជា​បទ​មួយ​នេះ​ហាក់​ចំណាយ​ទឹក​ប្រាក់​ច្រើន​បន្តិច​​មែន​ ​គុណ​ភាព​ និង​លទ្ធផល​ដែល​ទទួល​បាន​ក៏​ល្អ​សក្ដិសមការ​ចំណាយដែរ។ KWAN បាន​បញ្ជាក់​ថា​លុយ​ថត​បទ​ចម្រៀង «មេឃ​បើក​ថ្ងៃ» ជា​លុយ​របស់​លោក​ផ្ទាល់​ដែល​រក​បាន​ពី​ការ​ធ្វើ Show។ លោក​បាន​និយាយ​បែប​នេះថា «​It’s my own cash , yeah ដើរ​ធ្វើ Show យក​លុយ​ធ្វើ Music VDO»។

ត្បិត​ថា KWAN ជា​តារា​ចម្រៀង​ស្រករ​ក្រោយ​ ប៉ុន្តែ​កូន​ប្រុស​អ្នក​ស្រុក​ម៉ាឡៃ​រូប​នេះ​អាច​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​មិន​តិច​នាក់​តាម​រយៈ​បទ​ចម្រៀងរបស់​លោក។ តាមរយៈបទសម្ភាសខាងលើលោកក៏បានបង្ហើបដែរថា លោក​កំពុង​ធ្វើ MIXTAPE ជំនាន់​ថ្មី។ ចង់​ដឹង​ណាស់​ថា រសជាតិ​បែប​ណានោះមាន​តែ​ចាំ​រង់ចាំ​តាមដាន​ការ​អាប់ដេត​ជា​បន្ត​លើ​ផេក​ផ្លូវ​ការ​របស់​លោកទាំងអស់គ្នា៕

រូបភាព ៖ Kwan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *