តារាស្រីចិនជើងចាស់ល្បីៗ ងប់ងល់នឹងការហាត់ប្រាណថែរក្សាសម្រស់

តារាស្រីចិនៗ ល្បីដែលមានអាយុខ្លះក្បែរ ៥០ ខ្លះក្បែរ ៦០ ទៅហើយនៅតែមើលទៅស្រស់ស្អាតខ្លាំងរហូតដល់មហាជនជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់។ តោះទៅមើលថាជានរណាខ្លះ៖

១.Carman Lee

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ តារាស្រី Carman Leeនៅតែត្រូវបានគេចាត់ទុកថាជាតារាស្រីដែលសម្ដែងតួ សៀវឡុងនី សមជាងគេបំផុត និងមានភាពល្បីល្បាញខ្លាំង។អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺសម្រស់របស់រូបនាងនៅវ័យ ៥៦ ឆ្នាំ មើលទៅនៅតែស្រស់ស្អាតខ្លាំង។  

រូបសម្រស់របស់នាងត្រូវបានមហាជនជាច្រើនលើកឡើងថានៅក្មេងជាងវ័យខ្លាំងរហូតដល់តារាស្រីជំនាន់ក្រោយល្មមៗគឺសុំខ្មាស់តែម្ដង។  ភាពស្រស់ស្អាត “មិនអាចបំភ្លេចបាន” ពិតប្រាកដដោយសារតែភាពស្លីម តុល្យភាព និង “ទាក់ទាញភ្នែក” របស់នាង។ អាថ៍កំបាំង​នៃ​ការ​រក្សា​រាង​របស់ Carman Leeមួយផ្នែកធំគឺបានមកពីការហាត់ប្រាណទៀងទាត់។ នាងក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីញៀននឹងការហាត់ប្រាណផងដែរ ដោយនាងចំណាយពេលជាច្រើនទៅលើការហាត់ប្រាណ សូម្បីតែពេលទំនេរក៏នាងជ្រើសហាត់ប្រាណកម្រចេញដើរទៅក្រៅ។

២.Yin Tao

Yin Taoជាតារាស្រីចិនល្បីម្នាក់កាលពីជំនាន់មុន រូបនាងល្បីល្បាញខ្លាំងតាមរយៈតួអង្គ Yang GuiFei។ នាងត្រូវបានប្រជាជនចិនដាក់រហស្សនាមថា ជាបុប្ផា មួយក្នុងចំណោម ៤ ទងរបស់ប្រទេសចិន។ សម្រស់របស់នាងក៏ត្រូវបានគេលើកឡើងថាពិតជាស្រស់ស្អាត និងថ្លៃថ្នូរខ្លាំង។  មានវ័យ ៤៤ ឆ្នាំ សម្រស់របស់នាងមើលទៅដូចទើបតែ ២០ ឆ្នាំក្រាស់អ៊ីចឹង។ Yin Tao ជាតារាស្រីម្នាក់ស្រឡាញ់សុខភាព និងការហាត់ប្រាណខ្លាំង។ នាងតែងតែចំណាយពេលទៅលើការហាត់ប្រាណ និងហូបអាហារសុខភាពបន្លែ ផ្លែឈើជាដើម។

៣.Qin Lan

Qin Lan ក៏ជាតារាស្រីជើងចាស់ម្នាក់ត្រូវបានគេចាត់ទុកថាមានមុខក្មេងជាងវ័យ។ ដើម្បី​រក្សា​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ Qin Lan តែងតែ​ញ៉ាំ​អាហារ​បែបសុខភាព និង​ធ្វើហាត់ប្រាណជាប្រចាំ។  សម្រស់របស់នាងតែងត្រូវមហាជនលើកមកនិយាយជារឿយៗ ផងដែរ ដោយសារតែ ៤៤ ឆ្នាំប៉ុន្ដែរូបរាងរបស់នាងហាក់មិនចាស់តាមវ័យសោះ។ រាងតូចច្រឡឹង និងមុខមាត់វ័យក្មេង មនុស្សជាច្រើនលើកឡើងថា នាងនៅតែសម្ដែងជាតួឯកស្រីសមខ្លាំង។ Qin Lan ក៏ជាតារាស្រីម្នាក់ដែលឧស្សាហ៍សម្ដែងជាមួយតួប្រុសមានវ័យក្មេងជាងខ្លួនខ្លាំង ដូចជា Dylan Wang, Fan ChengCheng។

Qin Lan ធ្លាប់បានលើកឡើងថា នាងជាមនុស្សចូលចិត្តធ្វើលំហាត់ប្រាណ ការហាត់ប្រាណធ្វើឱ្យនាងមានអារម្មណ៍ធូរស្រាល។

៤.Irene wan

តារាស្រី Irene wan ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈរឿង “ណាចា ឆ្នាំ ២០០១” ដោយនាងសម្ដែងជាតួអង្គបិសាចកញ្រ្ជោង។ ថ្វីបើមិនសូវបង្ហាញមុខក្នុងវិថីសិល្បៈញឹកញាប់ដូចពីមុន ប៉ុន្ដែភាពល្បីល្បាញរបស់នាងគឺមិនថយចុះឡើយ។ នាងក៏ជាតារាស្រីម្នាក់ដែលពូកែថែរក្សាសម្រស់ដែរ ក្នុងវ័យ ៥៧ ឆ្នាំ សម្រស់របស់នាងមើលទៅមិនដូចមនុស្សអាយុជាង ៥០ ឆ្នាំឡើយ។ នាងជាមនុស្សស្រឡាញ់សម្រស់ ស្រឡាញ់ការហាត់ប្រាណ។ នាងធ្លាប់លើកឡើងថា វិធីធ្វើឱ្យនាងវ័យក្មេងជាងអាយុគឺការរស់នៅដោយសប្បាយរីករាយ។

៥.Zhou Xun

Zhou Xun ជាតារាស្រីចិនជើងចាស់ល្បីម្នាក់ ដែលតែងតែទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជន ទាំងសមត្ថភាពសម្តែង និងសម្រស់របស់នាង។ នាង​ជា​តារា​ស្រី​ម្នាក់​ដែលមានភាពលេចធ្លោខ្លាំង ដោយ​សារ​តែ​សម្រស់​ក្មេង​ជាង​វ័យបើទោះជាមានវ័យ ៤៨ ឆ្នាំហើយក្ដី។ នាងជាតារាស្រីដែលចូលចិត្តការហាត់ប្រាណ និងថែទាំរូបរាងរបស់ខ្លួនខ្លាំង ហេតុនេះហើយទើបសម្រស់របស់នាងនៅតែក្មេងជាងវ័យខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក