សម្លៀកបំពាក់សម្រាប់បវរកញ្ញាពិតជាសំខាន់ខ្លាំង ព្រោះអាចលើកសម្រស់កាន់តែស្អាត និងជាទីចាប់អារម្មណ៍ ក្នុងនោះ evening gown ត្រូវការចាំបាច់បំផុត។ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រវិស័យបវរកញ្ញាបានចាប់អារម្មណ៍ឃើញថា សារ៉ាន់ គីមឡាង បេក្ខភាពលេចធ្លោរបស់ Miss Cosmo Cambodia 2025 បានជ្រើសរើសឈុតដូចទៅនឹងរៀមច្បង ២ រូប ដែលធ្លាប់តំណាងកម្ពុជាលើឆាកអន្តរជាតិ។



សារ៉ាន់ គីមឡាង មិនបាននៅស្ងៀមឡើយ បានទម្លាក់រូបភាពជាច្រើនលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាខ្មែរគិតថា តំណែងម្ចាស់មកុដ Miss Cosmo Cambodia 2025 អាចមិនផុតពីដៃនាងឡើយ។
សម្រាប់ការជ្រើសរើសឈុត evening gown របស់បេក្ខភាព MCC01 កម្មវិធី Miss Cosmo Cambodia 2025 ធ្វើឲ្យគេពិភាក្សាគ្នាថា តើនាងមានអាចមានឱកាសចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិដូច ប្រាសាទ ដាវីន Miss Universe Cambodia 2024 និងជា Top 30 Miss Universe 2024 ដែលធ្វើឡើងនៅប្រទេសម៉ិកស៊ីកូ ដែរ ឬអត់។ ឈុត evening gown ពណ៌ផ្ទៃមេឃ មានលាយឌិនអង្កាំពណ៌ស ជាច្រើននោះ ត្រូវបានMiss Universe Cambodia 2024 គ្រងពេលបំពាក់មកុដ នារាត្រីផ្ដាច់ព្រ័ត្រកាលពីចុងខែសីហា ឆ្នាំ ២០២៤។


ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានគ្រងឈុត evening gown នោះដូចគ្នា ដែលជាអ្នកបំពាក់ឆៀងឲ្យបេក្ខភាព Miss Grand Cambodia 2024 អំឡុងដើមខែតុលា ឆ្នាំ ២០២៤ ។


ងាកមកមើលបេក្ខភាពលេចធ្លោ Miss Cosmo Cambodia 2025 សារ៉ាន់ គីមឡាង បានជ្រើសរើសឈុតសំណាងនោះដែរ កាលពី ២ សប្ដាហ៍មុន ដើម្បីថតរូបថ្មីៗ បង្ហាញពីសកម្មភាព កាច់ស្ទីល៍ ថ្មីរបស់ខ្លួន។ គួរបញ្ជាក់ថា ឈុតនោះគឺជាការរចនាឡើងរបស់ហាង សុផល កាត់ដេរ ដែលតែងតែជួយគាំទ្រដល់បវរកញ្ញាជាច្រើនកន្លងមក៕


រូបភាព៖ Blue Gallery, INDRA Production, Pich Votey Saravody























Account
Security
Favourite Content