ឈុតតែ១ ធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាលើកឡើង សារ៉ាន់ គីមឡាង អាចតំណាងកម្ពុជាលើឆាកអន្តរជាតិ ដូចរៀមច្បងទាំង ២អត់

សម្លៀកបំពាក់​សម្រាប់​បវរកញ្ញា​ពិតជា​សំខាន់​ខ្លាំង ព្រោះ​អាច​លើក​សម្រស់​កាន់តែ​ស្អាត និង​ជា​ទី​ចាប់អារម្មណ៍ ក្នុង​នោះ evening gown ត្រូវ​ការ​ចាំបាច់​បំផុត។ កាលពីពេល​ថ្មី​ៗ​នេះ អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​បាន​ចាប់អារម្មណ៍​ឃើញ​ថា សារ៉ាន់ គីមឡាង បេក្ខភាព​លេចធ្លោ​របស់ Miss Cosmo Cambodia 2025 បាន​ជ្រើសរើស​ឈុត​ដូច​ទៅ​នឹង​រៀមច្បង ២ រូប ដែល​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

សារ៉ាន់ គីមឡាង មិន​បាន​នៅ​ស្ងៀម​ឡើយ បាន​ទម្លាក់​រូបភាព​ជាច្រើន​លើ​បណ្ដាញ​សង្គម ធ្វើឲ្យ​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ខ្មែរ​គិត​ថា តំណែង​ម្ចាស់​មកុដ Miss Cosmo Cambodia 2025 អាច​មិន​ផុត​ពី​ដៃ​នាង​ឡើយ។

សម្រាប់​ការជ្រើសរើស​ឈុត evening gown របស់​បេក្ខភាព MCC01 ​កម្មវិធី Miss Cosmo Cambodia 2025 ធ្វើឲ្យ​គេ​​ពិភាក្សាគ្នាថា តើ​នាង​មាន​អាចមានឱកាសចេញទៅតំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដូច ប្រាសាទ ដាវីន Miss Universe Cambodia 2024 និង​ជា Top 30 Miss Universe 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ ដែរ ឬអត់​។ ឈុត evening gown ពណ៌​ផ្ទៃមេឃ មាន​លាយ​ឌិន​អង្កាំ​ពណ៌​ស ជាច្រើន​នោះ ត្រូវ​បានMiss Universe Cambodia 2024 គ្រង​ពេល​បំពាក់​មកុដ នា​រាត្រី​ផ្ដាច់ព្រ័ត្រ​កាលពី​ចុង​ខែ​សីហា ឆ្នាំ ២០២៤។

ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏​បាន​គ្រង​ឈុត evening gown នោះ​ដូចគ្នា ដែល​ជា​អ្នក​បំពាក់​ឆៀងឲ្យបេក្ខភាព Miss Grand Cambodia 2024 អំឡុង​ដើមខែតុលា ឆ្នាំ ២០២៤ ។

ងាក​មក​មើល​បេក្ខភាព​លេចធ្លោ Miss Cosmo Cambodia 2025 សារ៉ាន់ គីមឡាង បាន​ជ្រើសរើស​ឈុត​សំណាង​នោះ​ដែរ កាលពី ២ សប្ដាហ៍​មុន ដើម្បី​ថត​រូប​ថ្មី​ៗ បង្ហាញ​ពី​សកម្មភាព កាច់ស្ទីល៍ ថ្មី​របស់​ខ្លួន។ គួរបញ្ជាក់ថា ឈុតនោះ​គឺជា​ការរចនាឡើង​របស់ហាង សុផល កាត់ដេរ ដែលតែងតែជួយ​គាំទ្រ​ដល់​បវរកញ្ញា​ជាច្រើន​កន្លង​មក៕

រូបភាព៖ Blue Gallery,  INDRA Production, Pich Votey Saravody



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *