ទម្លាយមូលហេតុក្រុមចម្រៀង F4 តៃវ៉ាន់កំពុងពេញល្បីស្រាប់តែបែកបាក់ក្រុម

កាលពីឆ្នាំ ២០០១ រឿងភាគ F4 ឬ Meteor Garden​ ពិតជាមានភាពល្បីល្បាញសុសសាយពាសពេញតំបន់អាស៊ីនិងត្រូវបានមហាជាច្រើននៅតែរលឹកយកមកនិយាយនាពេលបច្ចុប្បន្ន។ ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងនាពេលនោះតួសម្ដែងសំខាន់ៗទាំង ៤ រួមមាន Jerry Yan, Vic Zhou, Vanness Wu និង Ken Chu ក៏បានរួមគ្នាបង្កើតជាក្រុមចម្រៀងមួយដោយដាក់ឈ្មោះថា F4 តែម្ដង។ ​

មិនដល់រយៈពេល ២ ឆ្នាំផងនៅឆ្នាំ ២០០៣ ក្រុមតារាចម្រៀង F4 អាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនដល់ទៅជាង ៣.៥ លានបន្ទះជាចំនួនច្រើនខ្លាំងនាសម័យនោះ។ តែគួរឲ្យស្ដាយបន្ទាប់ពីមានរឿងចម្រូងចម្រាសច្រើនយ៉ាងក៏សម្រេចចិត្តរំសាយក្រុមចោលក្នុងឆ្នាំ ២០០៧។

កាលពីថ្ងៃទី ៩ ខែ កុម្ភៈ កន្លងទៅ តារាប្រុសលោក Jerry Yan និង Vanness Wu ក៏មានឱកាសបានជួបគ្នាម្ដងទៀតក្នុងកម្មវិធី “Listen to Friends” បន្ទាប់ពីខានជួបគ្នាអស់ ៥ ឆ្នាំទៅហើយ។ ពេលនោះដែរលោក Jerry Yan ក៏បានលើកឡើងថា៖

និយាយដោយស្មោះអស់ពីចិត្តសមាជិកក្រុម F4 កាលពីនៅចេញច្រៀងគឺមិនសូវជាត្រូវនិងស្និទ្ធស្នាលគ្នាប៉ុន្មានទេ។ ហើយបន្ទាប់ពីបែកក្រុមទៀតពួកយើងកាន់តែគ្មានពេលជួបឬទាក់ទងគ្នាឡើយជាហេតុធ្វើឲ្យមិត្តភាពគឺមិនបានយូរអង្វែងទេ។ តែពេលអញ្ជើញលោកនិង Vanness Wu មកជុំគ្នាបែបនេះលោកពិតជារំភើបរីករាយព្រោះមានអារម្មណ៍ថាពួកយើងដូចជាមិត្តភ័ក្ដិទើបស្គាល់គ្នាថ្មីថ្មោងពិតជាល្អណាស់។

ចំណែកឯតារាប្រុស Vanness Wu ក៏បានទម្លាយពីមូលហេតុចម្បងដែលធ្វើឲ្យក្រុម F4 ទៅមុខបន្ដជាមួយគ្នាមិនបាន។ លោកថា៖ បកក្រោយទៅគ្រានោះពួកយើងគឺសុទ្ធតែនៅក្មេងខ្ចីខ្លាំងមិនសូវចេះគិតពិចារណាឬទប់កំហឹងឡើយអ៊ីចឹងតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។មិនតែប៉ុណ្ណោះភាពល្បីល្បាញមិនស្មើគ្នា ការប្រៀបធៀប ការប្រកួតប្រជែងក្នុងក្រុមគ្នាឯងធ្វើឲ្យពួកយើងមានសម្ពាធខ្លាំងនិងច្រណែនគ្នាទៀត។ រហូតដល់ធ្វើរឿងសមគួរជាច្រើនដាក់គ្នាទៅវិញទៅមកធ្វើឲ្យល្អក់កករមើលមុខគ្នាមិនចំ ដូច្នេះទើបសម្រេចចិត្តដើរបែកផ្លូវគ្នាតែម្ដង។

លោកបន្ដថា៖ បើទោះជាបែកបាក់គ្នាទៅមិនស្និទ្ធស្នាលក៏ពិតមែនតែពួកយើងលែងឈ្លោះគ្នាឬគុំកួនគ្នាទៀតហើយគ្រាន់តែគ្មានពេលជួបជុំគ្នាប៉ុណ្ណោះ។ បើដឹងថារឿងរ៉ាវអាចប្រែជាល្អលើសពីការរំពឹងទុកពួកយើងច្បាស់ជាសម្រេចបែកក្រុមគ្នាជាយូរមកហើយមិនទុកនាំរីងរៃធ្វើឲ្យឈឺចាប់រៀងខ្លួនទេ។​

គួររំលឹកផងដែរថា ក្រុមចម្រៀង F4 បានឡើងឆាកតន្ដ្រីជុំគ្នាចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១៣ ក្នុងកម្មវិធីតន្ដ្រីឆ្លងឆ្នាំថ្មី ហើយពេលនោះសមាជិកម្នាក់ៗ បានបញ្ចេញស្នាមញញឹមនិងទឹកភ្នែករលីងរលោងផងដែរ។ បណ្ដាអ្នកគាំទ្រជាច្រើនបានលើកឡើងថាប្រហែលមកពីពួកគេរីករាយនិងរំភើបចិត្តពេលបានឡើងច្រៀងរួមគ្នាម្ដងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន