បទច្រៀងដែលព្រះនាង នរោត្តម ជេនណា លើកយកមកបកស្រាយនៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្ដមប្រធានាធិបតី ស៊ី ជីងពីង ចូលចិត្ត» ដើម្បីស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្ដមប្រធានាធិបតីចិនមកកាន់កម្ពុជានាលើកនេះប្រកបទៅដោយអត្ថន័យថែមទាំងជាចម្រៀងទទួលបានការគាំទ្រក្រាស់ក្រែលនៅក្នុងប្រទេសចិន។

បទចម្រៀងដែលព្រះនាងតូច ជេនណា លើកយកមកច្រៀងមានចំណងជើងថា «沂蒙山小调» (Yí Méng Shān Xǐao Diào) រៀបរាប់អំពីទេសភាពដ៏ស្រស់ស្អាតនៃខេត្ត Shandong ប្រទេសចិន។ បទចម្រៀងនេះដែរត្រូវបានព្រះនាងបង្ហើបឱ្យដឹងដែរថាធ្លាប់ត្រូវបានភរិយាប្រធានាធិបតី ស៊ី ជីងពីង និងជាស្រីទី១នៃសាធារណរដ្ឋប្រជាមានិតចិនអ្នកស្រី Peng Liyuan បកស្រាយបានយ៉ាងពីរោះរណ្ដំចិត្តផងដែរ។ គួរឱ្យដឹងបន្ថែមទៀតថា បទចម្រៀង «沂蒙山小调» ដែលព្រះនាង ជេនណា បាន cover នេះដែរទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនចិនរហូតក្លាយជាចម្រៀងដែលឈរនៅលំដាប់លេខរៀងទី១ ក្នុងបណ្ដាញសង្គម XiaoHongShu និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុង BiliBili កាលពីសប្ដាហ៍មុន។






ក្រៅអំពីការបង្ហាញព្រះវត្តមានបកស្រាយចម្រៀងព្រះនាងតូច ជេនណា ត្រូវបានត្រាស់បង្គាប់ដោយព្រះមហាក្សត្រក្នុងការផ្ដល់នូវតួនាទីជាអ្នកជូនភួងមាលាដល់ឯកឧត្ដម ស៊ី ជីងពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ៕
ចុចទីនេះដើម្បីទស្សនាបទចម្រៀងព្រះនាង នរោត្តម ជេនណា បកស្រាយ៖ https://www.facebook.com/JennaNorodomkh/videos/1334692640966164
ប្រភពរូបភាព៖ Jenna Norodom























Account
Security
Favourite Content