The BLACK LABEL ជាក្រុមហ៊ុនបងប្អូនរបស់ផលិតកម្មយក្ស YG បានប្រកាសបញ្ចេញក្រុមនារីដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤។
ក្រុមនារីថ្មីរបស់ The BLACK LABEL ត្រូវបានឲ្យដឹងថា មានឈ្មោះថា MEOVV ឬហៅជាភាសាកូរ៉េថា Mee-Ya-Oh អាចនឹងមានសមាជិកចំនួន ៥ រូប។ ពាក្យចចាមអារ៉ាមជាច្រើនថា សមាជិកទាំង ៥ របស់ MEOVV អាចមានដូចជា Bailey Sok, Ella Gross, Annie Moon, Chloe Lee។ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានគេសង្ស័យថា អាចមានសមាជិកជនជាតិបរទេសចំនួន ២ រូប។ រីឯសមាជិកក្រុមគឺមានអាយុចន្លោះពី ១៥ ឆ្នាំដល់ ២២ ឆ្នាំ។ ស្ទីលរបស់ក្រុមចម្រៀង MEOVV នឹងទាក់ទងជាមួយសត្វឆ្មាពណ៌ខ្មៅ។
The BLACK LABEL បានបង្ហោះរូបក្រញាំជើងរបស់សត្វឆ្មា ដែលមើលទៅគួរឲ្យទាក់ទាញខ្លាំង។ ក្រុមចម្រៀងនារីមួយនេះ ត្រូវបានរាយការណ៍ថា នឹងអាចបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ ២០២៤ ខាងមុខនេះ។ ក្រុមចម្រៀងនារីមួយនេះ នឹងត្រូវផ្សព្វផ្សាយជាសាកលតែម្ដង។The BLACK Label បានបង្កើតគណនីផ្លូវការជាច្រើនរួមមានបណ្ដាញសង្គម X, Instagram, Youtube, TikTok, Weibo, Facebook និង Threads ថែមទៀតរួចជាស្រេចដើម្បីត្រៀមផ្សព្វផ្សាយក្រុមចម្រៀងនារីដំបូងរបស់ខ្លួន។
គួរបញ្ជាក់ថា The BLACK LABEL ជាទ្រនំរបស់តារាចម្រៀងខេប៉ុបល្បីដូចជា Taeyang, ROSE, Jeon Somi និងតារាសម្ដែងប្រុស Park Bogum៕