ចេញមុខអស់ហើយ… តារាថៃកាន់តែច្រើនលើកទ័ពបង្ហោះសារចោទកម្ពុជាថាបន្តបំពានប្រទេសខ្លួន

ខណៈដែលស្ថានការណ៍ប៉ះទង្គិចដោយអាវុធនៅព្រំដែនកម្ពុជាថៃមានភាពស្ងប់ស្ងាត់ក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែសង្គ្រាម​ព័ត៌មាន​រវាង​ប្រទេស​ទាំង​ពីរ​ហាក់នៅតែ​ឡើង​កម្ដៅ។ ជាក់ស្ដែងចាប់ពីម្សិលមិញមក ការបង្ហោះសារជាមួយ hashtag #TruthFromThailand បានលេចឡើងកាន់តែខ្លាំងតាមបណ្ដាញសង្គមថៃ ក្នុងគោលបំណងចែករំលែកពីទស្សនៈរបស់ប្រជាជនថៃទៅកាន់សហគមន៍អន្តរជាតិដោយចោទប្រកាន់ថាភាគីកម្ពុជាគឺជាអ្នកចាប់ផ្ដើមជម្លោះ និងបានបំពានបទឈប់បាញ់។

ក្នុងចំណោមនោះ តារាល្បីៗជាពិសេសអ្នកមានគាំទ្រអន្តរជាតិច្រើនដូចជាតួសម្ដែងរឿង BL, GL និងបវរកញ្ញានានាបានចូលរួមយុទ្ធនាការនេះយ៉ាងសកម្ម ដូចជា Engfa Waraha, Zee, Nunew, Kwan Usamanee, Santa, Jes, Jeff Satur, Mixxiw, Daou, Tay Tawan, Nanon, War Wanarat, Toptap, Mook Worranit និងតារាផ្សេងៗជាច្រើនទៀត។

ក្រៅពីបង្ហោះសារចោទប្រកាន់កម្ពុជា សិល្បករថៃមួយចំនួនក៏បានបង្កើតមាតិកាឡកឡឺយកម្ពុជា ដូចជាតារាជើងចាស់ Ann Thongprasom បានបង្ហោះវីដេអូធ្វើដូចជាពុលផ្សែងពេលកំពុងទៅញ៉ាំអាហារ ក្រោយមានព័ត៌មានចុះផ្សាយអំពីការប្រើផ្សែងពុលរបស់កងទ័ពថៃលើកងទ័ពកម្ពុជា។

ឆ្លើយតបការចោទប្រកាន់ពីប្រទេសថៃ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា៖ “កម្ពុជា ច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យទ័ពជើងគោកថៃថា មានការប្រយុទ្ធគ្នាកើតឡើងទៀត ព្រោះកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់ចំពោះការគោរពច្បាប់អន្តរជាតិ ការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី”។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាក៏បានបញ្ជាក់ដែរថា៖ “កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន​ចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី … រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្ដែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់​ដល់ជំនឿទុកចិត្ត និងការសន្ទានា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង” ៕

សេចក្ដីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេសកម្ពុជា៖

ចំណែកខាងក្រោមនេះគឺជាសារមួយចំនួនដែលតារាថៃបានបង្ហោះកាលពីម្សិលមិញ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *