ឱកាសកម្របែបនេះត្រូវតែញាក់! មកមើលឈុតប្លែកៗ តារាថៃល្បីៗប្រជុំគ្នាទៅបង្អួតក្នុងកម្មវិធី Fashion នៅប៉ារីស

ក្នុងចន្លោះពីចុងខែ កញ្ញា ដល់ដើមខែ តុលា ឆ្នាំ ២០២២ ជារដូវកាលធ្វើកម្មវិធីដើរម៉ូដសម្លៀកបំពាក់នារីសម្រាប់រដូវផ្ការីក និងរដូវក្ដៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ស្របពេលជាមួយគ្នា ប្រេនសម្លៀកបំពាក់ធំៗ បានធ្វើកម្មវិធីមួយនេះ ព្រមទាំងអញ្ជើញតារាល្បីៗជាច្រើនមកចូលរួមជាភ្ញៀវកិត្តិយស។ រដូវកាលនេះដែរ ជាពេលវេលាដ៏មមាញឹកមួយសម្រាប់អ្នកដើរម៉ូដ និងកំពូលតារាពូកែលេងស្ទីល Fashion កប់មកពីគ្រប់ទិសទី។

បើក្រឡេកមកមើលតារាល្បីៗ ក្នុងប្រទេសថៃច្រើនរូបក៏ត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយសតំណាងឱ្យប្រេនផ្សេងៗគ្នា ខណៈការតុបតែងខ្លួនវិញសុទ្ធតែប្លែក និងស្រស់ស្អាតទាក់ទាញខ្លាំង។ តោះទៅមើលថានរណាខ្លះ៖

១. Mai Davika

តារាស្រីរូបនេះត្រូវបានគេអញ្ជើញជាតារាកិត្តិយសក្នុងកម្មវិធីដើរម៉ូដរបស់ប្រេនធំៗ ដល់ទៅពីរគឺ Monot និង Christian Louboutin។ ដោយក្នុងកម្មវិធី Monot រូបនាងស្លៀកឈុតរ៉ូបពណ៌សវែង វាលចង្កេះ និងពោះ យ៉ាងស្រស់ស្អាត និងប្លែកខ្លាំង។ រីឯក្នុងកម្មវិធី Christian Louboutin នាងបានស្លៀករ៉ូបខ្លីពណ៌ខ្មៅបង្ហាញឱ្យឃើញជើងដ៏ស្រឡូនស្អាត។ លើសពីនេះ នាងក៏ជាអ្នកដើរម៉ូដដោយផ្ទាល់ក្នុងកម្មវិធី LOrealPFW ផងដែរ ដោយបានស្លៀករ៉ូបក្រហមយ៉ាងស្រស់ស្អាត។

២.MILLI

តារាស្រីរ៉េបវ័យក្មេងរបស់ប្រទេសថៃរូបនេះក៏ត្រូវបានគេអញ្ជើញចូលកម្មវិធីដើរម៉ូដ MiuMiuSS3 រៀបចំដោយប្រេន Prada។ នាឱកាសនោះ រូបនាងបង្អួតសម្រស់ខ្លួនតាមរយៈម៉ូដសម្លៀកបំពាក់រដូវកាលថ្មីរបស់ Miumiu ដោយស្លៀកខោខ្លីក្រឡេក្រឡា និងអាវខាងក្នុងពណ៌ខ្លាញ់ក្ដាមព្រមទាំងអាវធំវែងស្បែកពណ៌ឈាមជ្រូក។

៣.PPKritt

សម្រាប់តារាប្រុសល្បីសម្ដែងក្នុងរឿងមនោសញ្ចេតនាប្រភេទ BL គឺ PPKritt ត្រូវបានគេអញ្ជើញចូលរួមដល់ទៅបួនកម្មវិធីឯណោះ ក្នុងនោះមានដូចជា MiuMiuSS3, Maison Valentino , Balenciaga និង YohjiYamamoto។ ស្ទីលសម្លៀកបំពាក់របស់រូបលោកត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់តែម្ដងថា ទាក់ទាញខ្លាំង និងសមជាអ្នកលេងស្ទីលម៉ូដខោអាវ។

៤.Chompoo Ariya  

មែនទែនទៅ កម្មវិធីដើរម៉ូដបែបនេះ តារាស្រីល្បីប្រចាំប្រទេស Chompoo araya មិនអាចរំលងបានឡើយ ដោយរូបនាងត្រូវបានគេអញ្ជើញទៅកម្មវិធីដើរម៉ូដចំនួនបីគឺ Givenchy, Bulgari និង Balenciaga។ សម្រាប់កម្មវិធីរបស់ប្រេន Balenciaga រូបនាងជ្រើសយករ៉ូបខ្មៅវែងធំអមជាមួយកាបូបយួរដៃពណ៌សដ៏ស្រស់ស្អាត។ ចំណែកឯក្នុងកម្មវិធី  Bulgari វិញ រូបនាងជ្រើសលេងស្ទីលឈុតពណ៌ទឹកប្រាក់ពេញមួយតួខ្លួន គ្រាន់តែដើរចេញមកភ្លាមគឺចែងចាំងតែម្ដង។ រីឯប្រេន Lofficiel វិញនាងលេងស្ទីលសាមញ្ញៗ ប៉ុន្ដែលេចធ្លោខ្លាំងគឺស្លៀកខោខ្មៅ និងអាវពណ៌សលាយផ្កាឈូក។

៥.NyChaa

តារាស្រីថៃរាងខ្ពស់ស្រឡះរូបនេះក៏ត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីដើរម៉ូតរបស់ប្រេន Maison Valention ផងដែរ។ រូបនាងបានស្លៀកឈុតពណ៌ផា្កម៉ោងដប់មើលទៅលេចធ្លោខ្លាំង។

៦.Yaya Urassaya

ចំពោះតារាស្រី Yaya វិញត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីដើរម៉ូត LVSS23 របស់ប្រេន LV។ ក្នុងកម្មវិធីនោះរូបនាងស្លៀកអាវវាលក្លៀកមានខ្សែអាវដៃតូច និងខោពណ៌ក្រម៉ៅ អមជាមួយកាបូបជំនាន់ថ្មីរបស់ LV។

៧.PanCake

សម្រាប់តារាស្រីល្បី PanCake វិញរូបនាងត្រូវបានអញ្ជើញចូលរួមជាអ្នកតំណាងឱ្យប្រេនសម្លៀកបំពាក់ថៃតាមរយៈ ALOCIO Thailand និងជាអ្នកដើរម៉ូតខ្លួនឯងតែម្ដងក្នុងកម្មវិធី PARIS CITY FASHION WEEK2022។

៨.​Duearisara

ចំពោះតារាស្រីថៃ Duearisara វិញ រូបនាងត្រូវបានគេអញ្ជើញចូលរួមកម្មវិធីដើរម៉ូតរបស់ប្រេន Channel។ ក្នុងកម្មវិធីរូបនាងជ្រើសយករូបវែងដល់កជើងពណ៌ខ្មៅមានផ្លាកសញ្ញា Channel ពាសពេញអមជាមួយកាបូបយូរដៃខ្មៅលាយសពិតជាស្រស់ស្អាត។

ប្រិយមិត្តពេញចិត្តការតុបតែងរបស់តារាមួយណាជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ