ចង់​ជួប​និង​ថត​រូប​ជាមួយ​តួ​បុរស​ភព​ផ្កាយ​ អ្នក​គាំទ្រ​ថៃ​ហ៊ានចាយ​ដល់​ខ្ទង់​សែន​ដុល្លារ

អ្នក​គាំទ្រជនជាតិថៃម្នាក់ បាន​ចំណាយ​ទឹក​ប្រាក់ខ្ទង់ដុល្លារ ដើម្បី​ចូលរួម​កម្មវិធីជួបជុំអ្នកគាំទ្រ​របស់​តារាសម្ដែងកូរ៉េ Kim Soo Hyun នៅ​ឯ​ប្រទេស​ថៃ​។

ផ្អែកតាម​ក្រុមហ៊ុន Lotus និង​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ បានឲ្យដឹងថានៅ​ថ្ងៃ​ទី​២ ខែ​តុលាខាងមុខ​នេះ​ តារា​សម្ដែងតួ​មនុស្ស​ភព​ផ្កាយ Kim Soo Hyun នឹង​រៀបចំ​កម្មវិធី​ជួបជុំអ្នកគាំទ្រ​នៅ​​​ទីក្រុងបាងកក​ ក្នុង​​តំបន់ មឿងថង ថានី។ កម្មវិធីជួបជុំនេះ បើក​ចំហ​សម្រាប់​អតិថិជន​​ដែល​បាន​ទិញ​មាស​ដោយចំណាយទឹកប្រាក់ចាប់ពី ១៣០​ដុល្លារ ពី​ហាង​របស់​ក្រុមហ៊ុន Lotus ដោយ​អតិថិជនដែល​ចំណាយ​ច្រើន​ជាងគេ​ចំនួន ៣៨០០​នាក់ នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម។

អតិថិជន​​ដែល​ចំណាយ​ច្រើន​ជាងគេទាំង ១០០​នាក់ នឹងអាចអង្គុយ​កៅ​អី​ជួរ​មុខ​ក្នុង​កម្មវិធី និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពិសេស​ដូចជា​អាច​ថតរូបជាមួយ​តារាសម្ដែង Kim Soo Hyun, អាច​ទទួល​បាន​ហត្ថ​លេ​ខា និង​​របស់របរពិសេស​ពីកម្មវិធីថែមទៀត។

ទីបំផុត គេរកឃើញថា អតិថិជន​ដែលបាន​ចាយ​ប្រាក់ទិញមាសច្រើនជាងគេ គឺ​បាន​ចំណាយ​រហូត​ដល់​ប្រមាណ ១២៦០០០ដុល្លារ ខណៈដែលអ្នកចំណាយ​ច្រើនលំដាប់លេខពីរគឺបានចំណាយរហូតដល់ ១០៥ ០០០ដុល្លារ។

ក្រោយ​បាន​ឮដំណឹងនេះ ពលរដ្ឋកូរ៉េមួយ​ចំនួន​សម្ដែងការភ្ញាក់ផ្អើល​ និង​មាន​ការលើកឡើងថានេះគឺជា​ការ​ជួបជុំ​អ្នក​គាំទ្រ​ដែល​ថ្លៃ​ជាងគេ​ក្នុងប្រវត្តិសាស្ត្រនៃការ​ជួបជុំអ្នកគាំទ្ររបស់តារាកូរ៉េខាងត្បូង ខណៈ​អ្នក​គាំទ្រ​ខ្លះ​លើក​ឡើង​ថា​ពួក​គេ​ទិញ​មាស ហើយ​បាន​ជួប​តារា​ក្នុង​ដួង​ចិត្ត​ ដូច្នេះ​វា​មិន​ខាត​បង់​ច្រើនប៉ុន្មានឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ