ញាក់ណាស់! ទេព បូព្រឹក្ស ទម្លាក់រូប១សន្លឹកឱ្យតម្រុយបទថ្មី

ត្រឹម​រូប​មួយ​សន្លឹក​របស់​កំពូល​តារា​ចម្រៀង​លេច​ធ្លោ​ ទេព ​បូព្រឹក្ស​ ក៏​អាច​ទាក់​ចិត្ត​មហាជន​ និង​ហ្វេន​ឱ្យ​ចូល​ខមិន​សរសើរ​​ និង​ទស្សន៍ទាយ​​ ​MV​​ ដែល​អ្នក​នាង​នឹង​ទម្លាក់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះដែរ ​។​​​

ថ្មី​ៗ​នេះ ​ទេព​ បូព្រឹក្ស​ បាន​ទម្លាក់​រូប​ថត ​១​សន្លឹក​ក្នុង​ទម្រង់​តុប​តែង​ដូច​មនុស្ស​ក្រៅ​ភព​​ជាមួយ​ Background វាល​ខ្សាច់​នៅ​ខាង​ក្រោយ ​។ រូប​ថត​មួយ​សន្លឹក​នេះ​​ដែរ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​​ ព្រម​ទាំង​ទន្ទឹង​រង​ចាំ​ការ​មក​ដល់​នៃ ​MV​ ថ្មី​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះថែមទៀតផង​។​ មិន​តែ​ប៉ុណ្ណោះ​​​អក្សរ​ «​DRAMA QUEEN» ដែល​​សរសើរ​បែប​ធំ​ៗ​ពី​ក្រោយ​រូប​ភាព​ថ្មី​ស្រឡាង​មួយ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​មហាជន​ដាក់ការ​សង្ស័យបន្ថែម​ទៀត​​ជា​ឈ្មោះបទចម្រៀង​ថ្មី​របស់​តារា​ស្រី​និយម​ស្ទីល៍​ប្លែក​​ ទេព​ បូ​ព្រឹក្ស​ ឬ​គ្រាន់​តែ​ជា​ផ្នែក​ណា​មួយ​ក្នុង​សាច់​បទ​ចម្រៀង​​ ឬ​បែប​ណា​នោះ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ទស្សន៍ទាយ​ និង​ទន្ទឹង​រង​ចាំ​ទាំង​អស់​។

យ៉ាង​ណា​មិញ ​​ទម្រាំ​ចេញ​បាន​រូប​មួយ​សន្លឹក​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ព្រោងព្រាត​​មួយ​នេះ​មាន​ការ​ចូល​រួម​ការងារ​ដោយ​ផ្ទាល់​ពី​ ណុប​ដាណេ​ សម្អាង​ការ​ និង Mu Zu Make up ​។

គួរ​ឱ្យ​ដឹង​ដែរថា​ អ្នក​នាង ​ទេព ​បូ​ព្រឹក្ស​ ទើប​តែ​បញ្ចប់​បេសកកម្ម​មួយ​ដ៏​ធំ​នៃ​ការ​ថត MV ​បទ «​ទេវរាជ​» ដែល​មាន​ការ​ចូលរួម​ទស្សនាយ៉ាងច្រើនកុះករពី​សំណាក់អ្នកគាំទ្រ និងបណ្ដាអ្នកសិល្បៈជាច្រើន ។ បញ្ចាក់បន្តិចដែរថា រាល់ MV ​របស់​អ្នក​នាង​ ទេព ​បូព្រឹក្ស​ តែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ផុលផុស​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​៕​​​​​​​​​​​​​​​​​​​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​