ស្រុះគ្នាល្អណាស់ ប្រជាជនខ្មែរនាំគ្នាប្រមែប្រមូលថវិកាជួយទាហានជួរមុខនៅព្រំដែនកម្ពុជា-ថៃ ក្នុងនោះក៏មាន ថេណា ដែរ។ ម្ចាស់បទ «កង់សាគួរ» រូបនេះបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣ពាន់ដុល្លារដើម្បីទិញស្បៀងអាហារជូនដល់កងទ័ពដែលកំពុងឈរជើងនៅទីនោះ។

ពលរដ្ឋខ្មែរជាច្រើនបានបង្ហាញក្ដីព្រួយបារម្ភចំពោះបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខ្មែរថៃក្នុងខេត្តព្រះវិហារក្រោយមានព័ត៌មានពាក់ព័ន្ធការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបីដែលបណ្ដាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ក្រោយទទួលបានព័ត៌មានដ៏សោកសង្រេងនេះភ្លាមបណ្ដាអ្នករកស៊ី ក៏ដូចជាអ្នកក្នុងនិងក្រៅសិល្បៈច្រើននាក់បាននាំគ្នាប្រមែប្រមូលថវិកាដើម្បីទិញជាស្បៀងនិងរបស់របរប្រើប្រាស់ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនទាហានដែលកំពុងឈរជើងយាមនៅតំបន់ខាងលើ។
ដោយឡែក ដំណឹងមួយនេះក៏បានលេចលឺដល់តារាចម្រៀង Original Song ថេណា ភ្លាមនោះលោកក៏បានវេរលុយចំនួន ៣ពាន់ដុល្លារតាមរយៈអ្នកនាង ឡុង ម៉ានីន ដើម្បីជាចំណែកជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកងទ័ពនៅទីនោះ។ ដោយឡែក អ្នកនាង ឡុង ម៉ានីន ដែលមហាជនស្គាល់ថាជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ ក៏បានចូលរួមថវិការផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារផងដែរ៕



រូបភាព៖Tena Khimphun

























Account
Security
Favourite Content