កូនក្រុម ខ្មែរ១ជីវិត ធ្វើឲ្យ ពិធីករ producer-coach ទាំងអស់ ហូរទឹកភ្នែកតាម

សប្ដាហ៍​ថ្មី​នៃ​វគ្គ Battle ក៏ជាវគ្គ​ទឹកភ្នែក​សម្រាប់​កម្មវិធី​កាលពី​យប់មិញ​នេះដែរ ដោយ​វត្តមាន​របស់​កូន​ក្រុម Coach Khmer1Jivit ពិតជា​ធ្វើឲ្យ​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​មើល​តាម​ការ Live ភ្ញាក់ផ្អើល ស្រក់​ទឹកភ្នែក​ជាមួយ​បេក្ខជន​មក​ប្រកួត។

ជាពិសេស producer វណ្ណដា- Juvin និង Coach ផ្សេង​ៗ​ហូរ​ទឹកភ្នែក ព្រោះ​អត្ថន័យ​បទ​ចម្រៀង​របស់​ក្រុម​ទី៤ ជា​កូន team របស់ ខ្មែរ១ជីវិត ដែល​រ៉េប​រៀបរាប់​ពី​អត្ថន័យ និង​រឿងរ៉ាវ​ឆ្លងកាត់​ក្នុង​ជីវិត។ ក្រុម​នេះ​ដែរ​បាន​គាស់​រំលើង​រឿងរ៉ាវ​ចាស់​ៗ​ធ្លាប់​ជួប​ប្រទះ​កន្លង​មក ចែករំលែក​ដល់​ទស្សនិកជន ហើយ​រឿង​ខ្លះ​សូម្បី​តែ​គ្រួសារ​ក៏​ពួកគាត់​មិន​បាន​ប្រាប់​ដែរ។

ការ​ប្រកួត​របស់ G-ONE x YOUNG SAVAGE និង សិន វិច្ឆិកា តាម​ពិត​ពេល​ប្រឡង​មាន​បញ្ហា​រអាក់រអួល​បន្តិច ដោយសារ​តែ​មនោសញ្ចេតនា​ដែល​បញ្ចូល​ក្នុង​បទ «រងា» វា​មាន​ទំហំ​ធំធេង​ពេក ធ្វើឲ្យ​បេក្ខជន​ខ្លះ​អួល​ដើម​ក និង​ស្រក់​ទឹកភ្នែក​ពិបាក​បន្ត​ការ​ប្រកួត។ តែ producer វណ្ណដា បាន​ឲ្យ​អ្នក​ទាំង ៣ ច្រៀង​ម្ដង​ទៀត។

ការ​រៀបរាប់​ក្នុង​បទ​ចម្រៀង​មួយ​នេះ អ្នក​ទាំង ៣ បាន​ដាក់​មនោសញ្ចេតនា បូក​រួម​រឿងរ៉ាវ​ជីវិត​ជូរចត់​ពេក​នោះ ច្បាស់​ណាស់​ថា​គ្រាន់តែ​ចាប់ផ្ដើម​ភ្លាម​ក៏​ឈួល​ចុង​ច្រមុះ​បាត់​ទោ​ហើយ។ ឃើញ​ដូចនេះ Coach ខ្មែរ១ជីវិត បាន​ឡើង​ទៅ​ផ្ដល់​ដំបូន្មាន និង​ប្រាប់​ឲ្យ​កូន​ក្រុម​ព្យាយាម​សម្រួល​អារម្មណ៍​ឡើងវិញ។

អត្ថន័យ​ក្នុង​បទ «រងា» ដែល​ឃ្លា​មួយ​ច្រៀង​ដោយ YOUNG SAVAGE “ដើម្បី​ក្រពះ ហើយ​និង​ការ​សិក្សា ឃ្លាត​ពី​ដី​ស្រុក កូន​មក​ដល់​ភ្នំពេញ កូន​មិន​សូវ​សប្បាយ ព្រោះ​តែ​ញើស​ជោគ​ពេញ ព្រឹក​ចេញ​ធ្វើការ ពេល​ខ្លះ​ដល់​វាល​រិញ” វណ្ណដា ស្ដាប់​ហើយ ក្រោក​បែរ​ទៅ​ក្រោយ ព្រោះ​ឮ​ពី​កន្លែង​ក្នុង​ខេត្ត​កំណើត​ខ្លួន ខំ​ប្រឹង​សម្រួល​អារម្មណ៍ ដោយសារ​អត្ថន័យ​បទ​នោះ វា​ស៊ី​នឹង​រឿង​ម្ចាស់​បទ “hot bot” ដែរ។

បទ​ស្រាយ​ចប់​ភ្លាម G-ONE x YOUNG SAVAGE និង សិន វិច្ឆិកា បាន​ឱប​គ្នា​យ៉ាង​ណែន​លើ​វេទិកា អ្នក​ទស្សនា​ឃើញ​ហើយ​ទប់​ចិត្ត​មិន​បាន​ឡើយ។ ប៉ារ៉ូល​នៃ​អ្នក​ទាំង ៣ មួយ​ឃ្លា​ៗ​សឹងតែ​ឆ្គាល​បេះដូង​អ្នក​ស្ដាប់​បាន ឲ្យ​ឈឺ​តាម​ខ្សែ​រៀង​កម្សត់​របស់​គេ​បាន។ ក្រោយ​បាន​ស្ដាប់​បទ​នេះ​ហើយ ជឿ​ថា​អ្នក​បាន​មើល ពិត​ជា​ដឹង​ថា​ខ្សែ​ជីវិត​ម្នាក់​ៗ​មាន​រឿង​លំបាក​ផ្សេង​គ្នា ត្រូវ​ខិតខំ​ពុះពារ​តស៊ូ ដើម្បី​ការ​រស់នៅ​ទៅ​ថ្ងៃ​មុខ។

ឃ្លា ធ្វើឲ្យទឹកភ្នែកអ្នកនឹងរមៀលស្រក់៖

Vichhika : សូរិយាកំពុងតែភ្លឺ​ មេឃក៏ប្រែជាភ្លៀង​

G-One : មហារីកសុភមង្គល​ អាលែកហ្សុីភាពកក់ក្តៅ រងារទាំងមានម៉ែឪតែខ្ញុំមិនអាចនៅជុំគ្នា​

Young Savage : ម៉ាក់មិនសូវសប្បាយពេលឃេីញកូនអត់ឃ្លាន ឲ្យតែម៉ាក់ស្រស់ស្រាយកូនសុខចិត្តហូរឈាម​៕

ចុចមើលលីងនេះ អ្នកប្រាកដជាស្រក់ទឹកភ្នែកតាម៖ The Rapper



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន