ផ្ទុះការវែកញែក ក្រោយ YG បញ្ចេញវីដេអូសមាជិក BABYMONSTER មានកៅអីតែ ៦

កាលពីថ្មីៗនេះ ផលិតកម្ម YG បានប្រកាសពីថ្ងៃត្រៀមបញ្ចេញ Teaser Debut របស់ក្រុមចម្រៀងនារីថ្មី BABYMONSTER ជាលើកដំបូងគឺនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ខណៈការបង្ហាញខ្លួនរបស់ក្រុមចម្រៀងនារីថ្មីមួយនេះកាន់តែកៀកខិតជិតមកដល់។

នៅយប់ថ្ងៃទី ១២​ ខែ វិច្ឆិកា ឆ្នាំ ២០២៣ YG ក៏បានទម្លាក់វីដេអូថ្មី បង្ហាញរូបរាងថ្មីរបស់សមាជិក BABYMONSTER ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗ ខាងមុខ។ សមាជិកដំបូងដែលត្រូវបង្ហាញនោះគឺ  ChiQuita ជាសមាជិកក្មេងជាងគេបំផុតក្នុងក្រុម។ ស្ទីលរបស់ ChiQuita បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ព្រោះរូបនាងពិតជាស្រស់ស្អាត និងមើលទៅពិតជាលេចធ្លោខ្លាំង។

ជាមួយគ្នាដែរ អ្វីដែលធ្វើឲ្យក្រុមអ្នកគាំទ្រហាក់មានការព្រួយបារម្ភសារជាថ្មីម្ដងទៀត និងផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គមគឺដោយសារក្នុងវីដេអូនោះបង្ហាញឲ្យឃើញកៅអីនៅខាងក្រោយខ្នងរបស់ ChiQuita មានតែ ៦ ខណៈពេលរូបនាងបានទៅឈរនៅកៅមួយក្នុងចំណោមនោះ។ សកម្មភាពដូច្នេះធ្វើឲ្យអ្នកគាំទ្រភ័យព្រួយពីវត្ដមានរបស់ Ahyeon ថាតើរូបនាងពិតជាចាកចេញពីក្រុមពិត ឬយ៉ាងណា?

ដោយសារមួយរយៈចុងក្រោយ មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា Ahyeon អាចនឹងចេញពីក្រុមដោយសារហេតុផលផ្ទាល់ខ្លួន។ តែទោះជាយ៉ាងណាក៏មានក្រុមអ្នកគាំទ្រលើកឡើងថា កៅអីទាំងនោះគ្រាន់តែជាស្ទីលដាក់ប្រើក្នុងបទចម្រៀង ឬស្ទីលសម្រាប់ថតរូបប៉ុណ្ណោះ វាគ្មានអ្វីពាក់ព័ន្ធរឿងសមាជិកនោះឡើយ។

ជាពិសេស កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ផលិតកម្ម YG បានបង្កើតឈ្មោះរបស់ក្រុម BABYMONSTER នៅលើគេហទំព័រ Naver ដោយសមាជិករបស់ក្រុមចម្រៀងមួយនេះមានសមាជិកចំនួន ៧ នាក់គឺ Ruka, Pharita, ASA,Ahyeon, Haram, RORA និង ChiQuita។ ដូច្នេះក្រុមចម្រៀង BABYMONSTER នឹងមានសមាជិកចំនួន ៧ នាក់គ្មានការប្រែប្រួលនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។