កាដូចុងឆ្នាំ! Taylor Swift បរិច្ចាគ ១ លានដុល្លារផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកខ្វះខាត និង ១លានដុល្លារទៀតសម្រាប់ការស្រាវជ្រាវជំងឺបេះដូង

បណ្តាញធនាគារស្បៀងអាហារ និងជាអង្គការមិនស្វែងរកប្រាក់ចំណេញ Feeding America បានបង្ហោះសារថ្លែងអំណរគុណដល់តារាចម្រៀង Taylor Swift នៅលើ Instagram បន្ទាប់ពីតារាស្រីរូបនេះបានបរិច្ចាគប្រាក់ ១ លានដុល្លារដល់ពួកគេ ដើម្បីជួយពលរដ្ឋដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារនៅទូទាំងសហរដ្ឋអាមេរិកក្នុងកំលុងពេលថ្ងៃឈប់សម្រាកចុងឆ្នាំនេះ។

ក្នុងការបង្ហោះកាលពីថ្ងៃអង្គារ Feeding America បានរៀបរាប់ថា៖ “យើងសូមថ្លែងអំណរគុណដល់ Taylor Swift ដែលបានឈរជាមួយគ្រួសារដែលកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន។ សេចក្តីសប្បុរសរបស់នាងគឺជាការរំលឹកថា យើងអាចជួយធានាថាគ្រួសារនីមួយៗអាចមានអាហារដែលមានជីវជាតិនៅលើតុរបស់ពួកគេនៅរដូវកាលថ្ងៃឈប់សម្រាកនេះ និងនាពេលអនាគត”។

បន្ថែមពីលើការបរិច្ចាគទៅកាន់ធនាគារស្បៀងអាហារ តារាចម្រៀងប៉ុបដ៏ល្បីល្បាញរូបនេះក៏បានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដូចគ្នាដល់សមាគមបេះដូងអាមេរិក American Heart Association (AHA) ដើម្បីជាកិត្តិយសដល់ឪពុកវ័យ ៧៣ ឆ្នាំរបស់នាង ដែលបានទទួលការវះកាត់បេះដូងប្រាំដងកាលពីដើមឆ្នាំនេះ។

តាមរយៈការចូលរួមនេះ តារាស្រីវ័យ ៣៦ឆ្នាំនឹងជួយជំរុញការស្រាវជ្រាវ កិច្ចខិតខំប្រឹងប្រែងបង្ការ និងព្យាបាលជំងឺបេះដូងឱ្យកាន់តែរឹងមាំ និងពង្រីកការទទួលបានការថែទាំសង្គ្រោះជីវិតសម្រាប់សហគមន៍នីមួយៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគម AHA ។

មុនការបរិច្ចាគចុងក្រោយនេះ Taylor Swift ក៏ធ្លាប់បានបរិច្ចាគទៅឱ្យ Feeding America ជាច្រើនលើកច្រើនសាហើយដែរ។ ជាក់ស្ដែង នៅក្នុងខែតុលា ឆ្នាំ ២០២៤ នាងបានបរិច្ចាគ ៥ លានដុល្លារដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់ដោយព្យុះ Hurricane Helene និង Milton ក៏ដូចជាធ្វើការបរិច្ចាគសម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយផ្សេងទៀត និងដើម្បីជួយដល់គ្រួសារអ្នកដែលបានស្លាប់នៅក្នុងការបាញ់ប្រហារនៅ Super Bowl ក្នុងខែកុម្ភៈ ឆ្នាំដដែល ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *